ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅចុះបង្ក្រាបទីតាំងវង់អាប៉ោងផងក្នុងភូមិដើមចាន់ច្បារអំពៅ២
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅចុះបង្ក្រាបទីតាំងវង់អាប៉ោងផងក្នុងភូមិដើមចាន់ច្បារអំពៅ២..
........................................................................ឮ
ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០៩.០៧.២០២១ ទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយកន្លែងស្ថិតនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងតែប្រមូលផ្ដុំគ្នា លេងយ៉ាងអនាធិបតេយ្យសូមណូមពរ អាជ្ញាធរមានសមត្ថកិច្ចក្មុងខណ្ឌច្បារអំពៅ ចុះបង្ក្រាបផងជៀសវាងមានការរិះគន់ពីមហាជន។
ប្រជាពលរដ្ឋសំណូមពរដល់លោកអធិការខណ្ឌច្បារអំពៅចាត់ កម្លាំងចុះពិនិត្យល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃ គឺចាប់ពីម៉ោង ៥ល្ងាចដល់យប់យប់ និងមានមនុស្ស ក្មេងចាស់ ប្រុសស្រី តែងតែចូលទៅលេងនៅទីតាំងនោះ ជាប្រចាំ។
បើតាមប្រជាពលរដ្ឋបានប្រាប់ថាទីតាំងមួយនេះបានលេងជារៀងរាល់ថ្ងៃតែម្ដង ពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានមេត្តាយកចិត្តទុកដាក់និងពិនិត្យនិងល្បែងស៊ីសងនិងធ្វើការចុះ បង្ក្រាប។
ពាក់ព័ន្ធទៅនិងករណីខាងលើប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោកវីរៈសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សូមមេត្តាមានវិធានការបង្ក្រាបទប់ស្កាត់ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផង ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនយកចិត្តទុកដាក់និងការបង្រ្កាបស៊ីសង។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments