សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានដឹកនាំកម្លាំងដោយផ្ទាល់ចុះពន្លត់អគ្គីភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូត..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានដឹកនាំកម្លាំងដោយផ្ទាល់ចុះពន្លត់អគ្គីភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូត..

...................................................................

ខេត្តកណ្តាល៖នាថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ទោស័ក  ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី​ មានករណីអគ្គីភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូតភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានបញ្ជាកម្លាំងដឹកនាំកម្លាំងដោយផ្ទាល់ ចុះពន្លត់អគ្គីភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូត។ខណៈពេលនេះមាន​ករណីអគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​ទីតាំងស្តុកប្រេងម៉ាស៊ូត មួយកន្លែង ស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ 



លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កំពុងចុះដឹកនាំបញ្ជាកងកម្លាំង​ដោយផ្ទាល់ពន្លត់​អគ្គិភ័យ​នេះ។



ក្នុងកិច្ចប្រតិបត្តិការនេះ ដោយប្រើប្រាស់កម្លាំងអន្តរាគមន៍ជាច្រើននាក់ រថយន្តបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ជាច្រើនគ្រឿង ក្នុងនោះមាន រថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាល អធិការដ្ឋាននគរបាលស្រុកស្អាង-កោះធំ រថយន្តក្រសួងមហាផ្ទៃ និងរថយន្តបញ្ជាការដ្ឋានអង្គរក្ស ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ៕



អគ្គីភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូត០១ទំហំ​ ១០×៧០​ មែត្រ​ ជញ្ជាំង​ធ្វើពីថ្ម ប្រក់សង្ក័សី ប្រភេទឃ្លាំង​០១ល្វែងរបស់ឈ្មោះ  ងី មានផល ភេទ​ ប្រុស អាយុ​ ៦០​ ឆ្នាំ ជនជាតិខ្មែរ  មុខរបរ លក់សាំង មានទីលំនៅភូមិព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល​ និងប្រពន្ធឈ្មោះ​ ហ៊ ឡៃផេង អាយុ ៥៨ ឆ្នាំ មុខរបរ លក់សាំង​ ដែលស្ថិត​នៅចំណុចផ្លូវជាតិលេខ១២១០​ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ករណីនេះមិនបណ្តាលអោយរងរបួសឬស្លាប់មនុស្សឡើយ​ ។

 


សម្ភារៈខូចខាតរួមមាន៖ឃ្លាំងចំនួន​ ០១ខ្នង​ ទំហំ​ ១០×៧០​ មែត្រ​និងសម្ភារៈក្នុងឃ្លាំងរថយន្តដឹកសាំងប្រភេទ០២តោន​ចំនួន​ ០២​គ្រឿង​ ត្រូវឆេះអស់ស្ទើរតែទាំងស្រុង និងប្រេងម៉ាស៊ូតចំនួន០៣សាទែន​ ។

-ហើយក្នុងនោះដែរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន​ ១២​ គ្រឿង​; 

-​ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន​ ០២​ គ្រឿង; 

-​ រថយន្តអង្គរក្សចំនួន​ ០៤​ គ្រឿង 

-​ រថយន្តនាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ចំនួន​ ០៤​ គ្រឿង 

-​ រថយន្តអធិការដ្ឋានស្រុកស្អាងចំនួន​ ០១​ គ្រឿង 

-​ រថយន្តអធិការដ្ឋានស្រុកកោះធំចំនួន​ ០១​ គ្រឿង 

-​ ប្រើប្រាស់ទឹកអស់ចំនួន​ ២១​ រថយន្ដ​ ។ 

-​ ហើយករណីអគ្គីភ័យឆាបឆេះនេះបានរលត់ចប់សព្វគ្រប់វេលាម៉ោង​ ១៤និង៣០​ នាទី​ នាថ្ងៃខែឆ្នាំដដែល​ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។

#ដោយរស្មីក្រុងតាខ្មៅ!!!!!















No comments