ទីតាំងលេងល្បែងជល់មាន់នឹងអាប៉ោងដុះស្លែមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យសមត្ថកិច្ចចុះបង្ក្រាបផង
ទីតាំងលេងល្បែងជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យសមត្ថកិច្ចចុះបង្ក្រាបផង
.....................................................................
ភ្នំពេញ៖ខណ្ឌមានជ័យចេញផ្សាយថ្ងៃ០៥.០៧.២០២១ ទីតាំងលេងល្បែងជល់មាន់ដុះស្លែនឹងអាប៉ោងមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ តើសមត្ថកិច្ចហ៊ានចុះបង្ក្រាបទីតាំងមួយនេះទេនៅតាមបណ្ដោយផ្លូវបេតុង ជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ ប្រហែល២០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់នឹងអាប៉ោងដុះស្លែរមួយកន្លែងនេះពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះឡើយទេបែរជាទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋសំណូមពរទៅលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ សូមមានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងផងជៀសវាងមានការរិះគន់ពីមហាជនអសមត្ថភាពក្នុងការបង្ក្រាប។
ជាពិសេសប្រជាពលរដ្ឋសូមណូមពរលោក ពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យ សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។
ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments