សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​កន​ សុខកាយ​ អភិបាលស្រុក​ល្វាឯមបានជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ​ ព្រមទាំងលទ្ធផលសំណាក់អវិជ្ជមានទាំងពីរលេីក​...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក​កន​ សុខកាយ​ អភិបាលស្រុក​ល្វាឯមបានជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ​ ព្រមទាំងលទ្ធផលសំណាក់អវិជ្ជមានទាំងពីរលេីក​...

................................................................

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច​ ខែ​ជេស្ឋ​ ឆ្នាំឆ្លូវ​​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា​​ ឆ្នាំ​២០២១ ​លោក​កន​ សុខកាយ​ អភិបាលស្រុក​ និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ស្រុក បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១១នាក់​ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ​ ព្រមទាំងលទ្ធផលសំណាក់អវិជ្ជមានទាំងពីរលេីក​ ក្រោយពីបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីង-១៩​។ 

ក្នុងការសំណេះសំណាលនេះផងដែរ​ លោកអភិបាលស្រុក​បាននាំយកអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិត​ សភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល​ និងឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្តកណ្តាល​ ព្រមទាំងសប្បុរសជននានា​នូវ​ អង្ករ២៥kg​,​ មី,​ ទឹកត្រី-ទឹកស៉ីអ៉ីវ,​ ត្រីខរ​,​ អាកុលលាងដៃ​ និងម៉ាស់៥០​ ព្រមទាំងថវិកាក្នុងម្នាក់១០ម៉ឺនរៀល។





No comments