សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ខ្លាំងមែន!លោក ឌុច ដាណែត មានតួនាទីអ្វី បានជាហ៊ានម្លេះ ឬក៏មានខ្សែធំនៅពីក្រោយខ្នង វគ្គ៣...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក ឌុច ដាណែត មានតួនាទីអ្វី បានជាហ៊ានម្លេះ ឬក៏មានខ្សែធំនៅពីក្រោយខ្នង វគ្គ៣...

......................................................................

ខេត្តក្រចេះ៖ផ្សាយចេញនៅ ថ្ងៃទី០៣.០៦.២០២១បែកធ្លាយ ពីម្ចាស់ដីនៅចំនុច ភូមិអាជេន ឃុំកំពង់ចាម ស្រុក សំបូរខេត្ត ក្រចេះ មានករណី មេការ ក្រុមហ៊ុន ស៉ីន បាយអុកទិច លោក ឌុច ដាណែត បានប្រើល្បិចធ្វើស៊ី គ្រឿងចក្រនិងចោទប្រកាន់ ម្ចាស់អេស្ការ ឈ្មោះលោកវ៉ែត វ័ន ថាបានឈូសឆាយលើដីព្រៃរបស់ក្រុមហ៊ុន តាមពិតដីរបស់ប្រជាពលរដ្ឋដែលទិញតគ្នា 



លោក .ឈិត ណន មេឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើងថា ដីនៅចំនុចកើតហេតុខាងលើ គាត់បានទិញតគ្នាជាយូរមកហើយ ហើយក្នុងនាមគាត់ជាមេឃុំ ក៏បានដឹងបានលឺថាពិតជាដីរបស់ប្រជាពលរដ្ឋពិតប្រាកដ



សូមបញ្ជាក់ផងដែរថាដីរបស់ក្រុមហ៊ុនគឺនៅខាងកើតផ្លូវ មានដាំដើមកាស្យាចំណែកដីដែលកាត់ឈ្វៀលគឺនៅខាងលិចផ្លូវ ចិត្តសាស្ត្រធ្វើស៊ីរបស់មេការនិងបក្សពួក របស់ក្រុមហ៊ុន តើលោក សាន្ត សុខហ៊ាងអគ្គនាយកក្រុមហ៊ុន ស៉ីន បាយអុកទិច បានដឹងដែលឬទេ? 



តាមបទសម្ភាសន៍ក្រុមការងារអ្នកសារព័តមាន ជាមួយម្ចាស់អេសស្កា ការដកហូតអេសស្លា យកទៅរក្សាទុក ដើម្បីអោយម្ចាស់អេសស្កា ចូលខ្លួនទៅបំភ្លឺក្នុងការរកដំណោះស្រាយ ដោយគ្មានដីការ និងលិខិតជូនដំណឹងពីមូលហេតុច្បាស់លាស់ តើលោក......ប្រធានតុលាការអមសាលាដំបូងខេត្តក្រចេះបានដឹងឬទេ ?      



ប្រជាពលរដ្ឋសូមណូមពរដល់ឯក ឧត្តម.វ៉ា ថន អភិបាលខេត្តក្រចេះមេត្តាជួយធ្វើ អន្តរាគមន៍ចំពោះបុគ្គលមួយចំនួន ឆក់ឱកាស ឃុំឃិតគ្នាជាប្រព័ន្ធ ដើម្បីធ្វើបាប ប្រជាពលរដ្ឋស្លូតត្រង់ផង



ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញចុះស៉ើបអង្កេត នៅចំពោះបុគ្គលនិងមន្ត្រីដែល ឃុំឃិតគ្នា ជាប្រព័ន្ធក្នុងការគៀបយកលុយ ពីប្រជាពលរដ្ឋដោយក្តីអនុគ្រោះ៕

អ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺពីសំណាក់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕(ដោយតាខ្មៅ)













No comments