សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋសំណូមពរ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅគូតែមើលថែផ្លូវ១១៥ផងខ្សាច់ជិតលិចផ្លូវហើយ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ប្រជាពលរដ្ឋសំណូមពរ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅគូតែមើលថែផ្លូវ១១៥ផងខ្សាច់ជិតលិចផ្លូវហើយ..

..................................................................

ខេត្តកណ្តាល៖ចេញផ្សាយព្រឹកថ្ងៃ២៩ខែមិថុនាឆ្នាំ២០២១ ប្រជាពលរដ្ឋនឹងមហាជនមានការត្អូញត្អែលជាខ្លាំងការធ្វើដំណើលើផ្លូវ១១៥ចំណុចគល់ស្ពានព្រែកសំរោងដល់ចំណុចស្ពានព្រែកហូរព្រំប្រទល់ដង្កោរស្ថិតក្នុងក្រុងតាខ្មៅខេត្តណ្តាល។



ប្រជាពលរដ្ឋសំណូមពរ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅគូតែមានវិធានការណ៍ដល់អាជាធរមូលដ្ឋាននិមួយៗសូមមើលថែផ្លូវ១១៥ផងខ្សាច់ជិតលិចផ្លូវហើយ។



អ្វីដែលប្រជាពលរដ្ឋកំពុងតែព្រួយបារម្មណ៍ខ្លាំងលើសុវត្តិភាពរបស់ពួកគាត់ធ្វើដំណើរឆ្លងកាតផ្លូវ១១៥មានរថយន្ត ដឹកខ្សាច់ធន់ធំជាច្រើនបើកល្បឿនលឿនៗជែងគ្នាសុីផ្លេរលឺរំខានពេលពួកគ្នាកំពុងធ្វើដំណើជាពិសេសរថយន្តមួយចំនួនបើកមិនគោរពច្បាប់ចរាចរណ៍ពេលឡើងជែងគ្នាម្ដងៗធ្វើឲ្យពួកគាត់មានការព្រួយបារម្ភភ័យខ្លាចជាខ្លាំងដោយរកកន្លែងជៀសមិនឃើញបើកខាងស្ដាំផ្លូវពោរពេញទៅដោយខ្សាច់ពេលពួកគាត់ឡើងទៅខាងស្ដាំដោយមានខ្សាច់គ្រប់ដណ្ដប់ផ្លូវម្ដងៗបណ្តាលឲ្យពួកគាត់ឲ្យដួលរអិលនិងមានរបួស។



មហាជនក៏ដូចបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅសូមសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជានិច្ចកាលលោកតែងតែខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍន៍ដល់មូលដ្ឋានសូមមានវិធានការនិងដល់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យលើបញ្ហាដែលបងប្អូនប្រជាពលរដ្ឋកំពុងតែត្អូញត្អែលដល់សុវត្ថិភាពរបស់ពួកគាត់។

#ដោយតាខ្មៅ!!!!
















No comments