Breaking News

លោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង បន្តចុះសួរសុខទុក្ខនឹងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្ទះបិទខ្ទប់ និងកម្លាំងប្រជាការពារប្រចាំការ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 



លោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង បន្តចុះសួរសុខទុក្ខនឹងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ  ដែលរស់នៅក្នុងផ្ទះបិទខ្ទប់ និងកម្លាំងប្រជាការពារប្រចាំការ...

................................................................

ខេត្តបាត់ដំបង៖រសៀលថ្ងៃចន្ទ ២៨មិថុនា នេះ លោក លាងវាសនា អភិបាលរងក្រុងបាត់ដំបង បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ ៤គ្រួសារ នៅផ្ទះបិទខ្ទប់ ៤ខ្នងក្នុងសង្កាត់វត្តគរ និងនាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវឯកឧត្តម ស រដ្ឋា និងលោកជំទាវ ជូនដល់គ្រួសារទាំង៤ ដែលរស់នៅក្នុងផ្ទះបិទខ្ទប់ និងកម្លាំងប្រជាការពារប្រចាំការ ស្ថិតនៅសង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។  

អំណោយសរុបរួមមាន: អង្ករចំនួន ១០០ គ.ក, មីចំនួន ៥កេស, ត្រីខ ៥យួរ, ទឹកស៊ីអ៊ីវទឹកត្រី ៥យួរ, ម៉ាស់ចំនួន ៥ប្រអប់, អាកុល ៥ដប, អាវភ្លៀង ១២អាវ  និងទឹកសុទ្ធ ២៥យួរ ។ដោយ លោក ភៅ សុភ័ក្ត្រ តាខ្មៅ០៣






No comments