សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ កន​ សុខកាយ​ អភិបាល​នៃ​គណៈអភិបាលស្រុក​ល្វាឯម​ និងភរិយា​ រួមជាមួយលោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកថ្មី!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក​ កន​ សុខកាយ​ អភិបាល​នៃ​គណៈអភិបាលស្រុក​ល្វាឯម​ និងភរិយា​ រួមជាមួយលោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកថ្មី!  

.................................................................

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃចន្ទ​ ៦កេីត​ ខែជេស្ឋ ឆ្នាំជូត​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនិងថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២១​ លោក​ កន​ សុខកាយ​ អភិបាល​នៃ​គណៈអភិបាលស្រុក​ល្វាឯម​ និងភរិយា​ រួមជាមួយលោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក ដែលសាងសង់ឡេីងនៅទីតាំងភូមិផ្លូវត្រី​ ឃុំថ្មគរ​ ស្រុកល្វាឯម​ ខេត្តកណ្តាល។ 



ដោយមានការចូលរួមពីសំណាក់​ លោក​-លោកស្រីអភិបាលរងស្រុក​ ,​ លោក​-លោក​ស្រី​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ ,​ លោកនាយក​-នាយក​រងរដ្ឋបាលសាលាស្រុក​ ,លោកអធិការនគរបាលស្រុក​ ,លោកប្រធាន​-អនុប្រធាន​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុកល្វាឯម​ លោកប្រធាន​- អនុប្រធាន​ការិយាល័យ​ចំណុះជុំវិញស្រុក​ មន្ត្រីសាលាស្រុក,​ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ។



























No comments