ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មិនគួរណាជឿ ទៅលើរបាយការណ៍ របស់ឯកឧត្តមព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំដែលចា លើលិខិត ដីព្រៃ រាប់រយហិកតា ទៅជាដីដំបូងនឹងគល់ឈើចាស់ៗ
ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មិនគួរណាជឿ ទៅលើរបាយការណ៍ របស់ឯកឧត្តមព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំដែលចា លើលិខិត ដីព្រៃ រាប់រយហិកតា ទៅជាដីដំបូងនឹងគល់ឈើចាស់ៗ..
ខេត្តកំពង់ធំ៖ចេញផ្សាយថ្ងៃទី17.05.2921ដីព្រៃជិត 100 ហិចតា ដែលស្ថិតនៅក្នុង តំបន់ខ្នាយ ភូមិសំបូរ ឃុំពពក និងឃុំប្រឡាយស្រុកស្ទោង ខេត្តកំពង់ធំត្រូវបានគេឈូសឆាយ យ៉ាងរំភើយដោយប្រើគ្រឿងចក្រជាច្រើនគ្រឿង សម្រុកកកាយឈូសឆាយបំផ្លាញយ៉ាងមហាប្រល័យ ទីតាំងដីខាងលើនេះ គេស្គាល់ឈ្មោះថា ជាដីរបស់ ឈ្មោះ ង៉ូយ វណ្ណាលីន ដែលមានអាស័យដ្ឋានស្ថិតនៅភូមិទី9 សង្កាត់ទឹកល្អក់ 3 ខណ្ឌទួលគោករាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បាន ឲ្យដឹងថា ទីតាំងដីព្រៃខាងលើនេះកន្លងមក ប្រជាពលរដ្ឋ ធ្លាប់បានតវ៉ា ដើម្បីយកដីតំបន់នេះ ដែលជាដីរបស់ពួកគាត់ ធ្លាប់តែអាស្រ័យផល ជាច្រើនឆ្នាំមកហើយ តែមិនដឹងថាមូលហេតុអី្វស្រាប់តែសុខៗ ក៏ឃើញ មានក្រុមការងារ គណៈកម្មការ រដ្ឋបាលសាលាខេត្តកំពង់ធំ បានចុះទៅ សិក្សានិងវាយតម្លៃ ហើយ មានម្ចាស់ដី ដែលមានអាស័យដ្ឋានដូចខាងលើនោះទៅវិញ ចំណែកពួកគាត់ ដែលធ្លាប់តែ ធ្វើការអាស្រ័យផល ធ្វើជាស្រែចំការកន្លងមកមិនមានឈ្មោះហើយមានឈ្មោះអ្នកនៅរាជធានីភ្នំពេញដោយអះអាងថា បានទិញពីប្រជាពលរដ្ឋ ដោយពួកគាត់ទាំងអស់ មិនបានទាំងដឹងថាគាត់លក់ពីស្មើណាមកផង ស្រាប់តែមាន លេចមុខ ម្ចាស់ដីថ្មីមកគ្រប់គ្រង កាន់កាប់ដីព្រៃនេះជិត100 ហិកតាទៅវិញ។
សូមបញ្ជាក់ផងដែរថា ទីតាំងដីព្រៃខាងលើនេះ ដែលធ្វើសកម្មភាពដាក់គ្រឿងចក្រឈូសឆាយទៅបានដោយសារតែមានរបាយការណ៍ របស់ក្រុមការងារថ្នាក់ខេត្តដែលដឹកនាំដោយអភិបាលរងខេត្តគឺឯកឧត្តមព្រឹម រដ្ឋា និងមន្ត្រីជំនាញពាក់ព័ន្ធធ្វើរបាយការណ៍ ថាដីព្រៃខាងលើនេះជាដីដំបូកនឹងគល់ឈើចាស់ៗ ជូនថ្នាក់ដឹកនាំខេត្ត គឺ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឲ្យឯកឧត្តម ពិនិត្យលើរបាយការណ៍ ក្រុមការងារ ហើយនឹងចាឯកភាព លើ របាយការណ៍នេះ។
ប្រជាពលរដ្ឋនិងមហាជននៅក្នុងស្រុកស្ទោងបានធ្វើការសើចចំអក់ ឲ្យឯកឧត្តមព្រឹម រដ្ឋា និងមន្ត្រីជំនាញ ដែលបានចុះទៅពិនិត្យ ហើយធ្វើរបាយការណ៍ ជូនរដ្ឋបាលសាលាខេត្តកំពង់ធំថាដីទាំងនេះ ជាដីដំបូកនឹងគល់ឈើចាស់ៗ មិនដឹងជាឯកឧត្តមព្រឹម រដ្ឋា ធ្វើរបាយការណ៍បិទភ្នែក ឬក៏បើកភ្នែកយ៉ាងណានោះទេ បានមើលមិនឃើញព្រៃឈើ ឬមួយក៏ឯកឧត្តមព្រឹម រដ្ឋាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍យ៉ាងក្រាស់ក្រែល ក្នុងការធ្វើរបាយការណ៍ កុហក ថ្នាក់លើអោយជឿតាមរបាយការណ៍របស់ខ្លួន ជាពិសេស គឺឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ.. សូមបញ្ជាក់ថាលោកព្រឹមរដ្ឋាធ្នាប់មានរឿងម្ដងរួចមកហើយពាក់ព័ន្ធនឹងដីព្រៃលិចទឹកមិនទាន់ផុតអាជ្ញាយុការត្រឹមត្រូវផង ស្រាប់តែលេចឮបង្កើតក្រុមការងារថ្នាក់ខេត្តចុះធ្វើរបាយការណ៍ភូតកុហក់ថ្នាក់ដឹកនាំខាងលើទាំងអស់ពាក់ព័ន្ធនឹងច្បាប់សុំសម្អាត់ដីដំបូកនឹងគល់ឈើចាសៗ តាមការពិតសុទ្ធតែដីព្រៃទាំងអស់សូមបងប្អូនពិនិត្យមើលក្នុងរូបភាពខាងក្រោមនេះម្យ៉ាងទៀតច្បាប់សុំចុះគ្រឿងចក្រស្ដារប្រឡាយចាស់ៗសព្វថ្ងៃនេះតាមការពិនិត្យមើលគឺច្បាប់រញ៉េរញ៉ៃច្រើនណាស់គ្រឿងចក្រពីម្ចាស់ប្រើច្បាប់តែមួយក៏មានសូមស្ដាប្រឡាយឬអាងទឹកចាស់ៗបែជាមកជីកប្រឡាយថ្មីទៅវិញក៏មាន។(បឋម)ដោយតាខ្មៅ០១
No comments