សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកអំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រឹស្ទចែកជូនប្រជាពលរដ្ឋចំនួន៣០៨ គ្រួសារ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកអំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រឹស្ទចែកជូនប្រជាពលរដ្ឋចំនួន៣០៨ គ្រួសារ...

................................................................

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកអំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅប្រទេសកម្ពុជា ដែលមានទឹកចិត្តសប្បុរសជួយឧបត្ថម្ភ អង្ករ ៦៨៨០គីឡូក្រាម មី២៧៥កេស ត្រីខ ២៧៥យួរ ទឹកត្រី២៧៦យួរ ទឹកស៊ីអ៉ីវ ២៧៦យួរ ស្ករស ២៧៥គីឡូ ប្រេងឆា៥៥០ដប ដល់ក្រុមការងារចុះជួយសង្កាត់ តាខ្មៅ សម្រាប់ឧបត្ថម្ភដល់គ្រួសារក្រីក្រ តាមរយះរដ្ឋបាលខេត្តកណ្តាល ដោយក្នុងនោះបានចែកជូនប្រជាពលរដ្ឋចំនួន៣០៨ គ្រួសារ 



ដែលមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រស់នៅភូមតាខ្មៅ ភូមិតាខ្មៅ១ និងភូមិតាខ្មៅ៣ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៣០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ ទឹកត្រី២ដប ទឹកស៊ីអ៉ីវ២ដប ប្រេងឆា១ដប ត្រីខ ៤កំប៉ុង មី ១០កញ្ចប់ ស្ករសកន្លះគីឡូ។

















No comments