លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញទទួលព្រះគ្រូចៅអធិការវត្តព្រែកបង្កង និងព្រះគ្រូចៅអធិការវត្តពិជ័យរង្សី ស្រុកខ្សាច់កណ្តាល បាននិមន្តមកសួរសុខទុក្ខ និងយកនូវនំអន្សម-ផ្លែឈេីផ្សេងៗមកជូន..
លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញទទួលព្រះគ្រូចៅអធិការវត្តព្រែកបង្កង និងព្រះគ្រូចៅអធិការវត្តពិជ័យរង្សី ស្រុកខ្សាច់កណ្តាល បាននិមន្តមកសួរសុខទុក្ខ និងយកនូវនំអន្សម-ផ្លែឈេីផ្សេងៗមកជូន..
...............................................................
ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ស្ដែងចេញពីកាយវិការដ៏ប្រពៃរបស់លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងការប្រឹងប្រែងលះបង់ទាំងកម្លាំងចិត្ត កម្លាំងកាយ ទាំងធនធានគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ១៩ ដេីម្បីសេចក្តីសុខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងវេលាដ៏លំបាកនេះ ព្រះគ្រូចៅអធិការវត្តព្រែកបង្កង និងព្រះគ្រូចៅអធិការវត្តពិជ័យរង្សី ស្រុកខ្សាច់កណ្តាល បាននិមន្តមកសួរសុខទុក្ខ និងយកនូវនំអន្សម-ផ្លែឈេីផ្សេងៗមកជូនលោកអភិបាលស្រុក ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះអនុគណស្រុក និងព្រះពលកោសល ហួន សេងហាក់។
ព្រះគ្រូចៅអធិការវត្តទាំង២អង្គ ក៏បានប្រទានពរជ័យដល់គណៈអភិបាលស្រុក ព្រមទាំងមន្រ្តីក្រោមឱវាទ សូមជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រេីន ជៀសផុតពីជម្ងឺរាតត្បាតដ៏កាចសាហាវទាំងឡាយ និងសូមបន្តខិតខំបំពេញភារកិច្ចទប់ស្កាតការឆ្លងជម្ងឺកូវីដ១៩ ដេីម្បីជួយដល់ប្រជាពលរដ្ឋទាំងអស់បានជៀសផុតគ្រប់ៗគ្នា។
No comments