សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន នាយរងការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ខេត្តកណ្ដាលដឹកនាំកម្លាំងចុះដាក់ប៉ារ៉ាស់បិតខ្ទប់ភូមិសាស្រ្តក្រុងតាខ្មៅនិងព្រុំប្រទល់ខណ្ឌច្បារអំពៅ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន នាយរងការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ខេត្តកណ្ដាលដឹកនាំកម្លាំងចុះដាក់ប៉ារ៉ាស់បិតខ្ទប់ភូមិសាស្រ្តក្រុងតាខ្មៅនិងព្រុំប្រទល់ខណ្ឌច្បារអំពៅ..

................................................................

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២១វេលាម៉ោង០១នឹង០០នាទីរសៀល ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល លោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន នាយរងការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ខេត្តកណ្ដាលដឹកនាំកម្លាំងចុះដាក់ប៉ារ៉ាស់បិតខ្ទប់ភូមិសាស្រ្តក្រុងតាខ្មៅមានព្រុំប្រទល់ជាប់ខណ្ឌច្បារអំពៅរាជធានីភ្នំពេញទៅក្នុងចំណុចរង្វង់មូលនាគព័ន្ធស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលនឹងមានហសការពីកងកម្លាំងសមត្ថកិច្ចមូលដ្ឋាននឹងកងកម្លាំងអាវុធហត្ថក្រុង។



ហើយឃើញថាមន្ត្រីជំនាញនៃស្នងការខេត្តកណ្តាលបានអនុវត្តច្បាប់ការដាក់រាំងខ្ទប់ពីខណ្ឌច្បារអំពៅមិនអោយឆ្លងចូលក្រុងតាខ្មៅមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់បម្រុងនឹងចូលក្រុងតាខ្មៅត្រូវមានការត្រួតពិនិត្យយ៉ាងតឹងរឹងដោយវាស់កំដៅនិងពិនិត្យឯកសារផ្សេងៗជាក់ស្តែង។



ដោយគោរពនឹងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។ 

#ដោយរស្មីក្រុងតាខ្មៅ!!!!















No comments