សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះដោះស្រាយផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ថ្ងៃនេះ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះដោះស្រាយផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ថ្ងៃនេះ..

...............................................................

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះដឹកនាំអាជ្ញាធរក្រុង សង្កាត់ មេបញ្ជាការ និងកងកម្លាំងទាំង៣ប្រភេទ ក្នុងកិច្ចការជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងនោះបានផ្តល់ឈើ សង្ក័សី សម្ភារៈជូនកងកម្លាំង និងម្ចាស់ផ្ទះ បានទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ បានផ្ទះសម្បែងសមរម្យឡើងវិញ។តាមរបាយការណ៍សង្កាត់ឲ្យដឹងថា ចំនួនខូចខាតធ្ងន់ស្រាល ប្រមាណ ៤២ ខ្នងផ្ទះ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។



ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះ បានសម្តែងមនោសញ្ចេតនានៃការសោកស្តាយ ជាមួយបងប្អូនគ្រប់គ្រួសារទាំងអស់ ដែលទទួលរងគ្រោះខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងដ៍មានតម្លៃ ។



ឯកឧត្តម សូមធ្វើការអំពាវនាវ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីបង្ករជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង៕










No comments