សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ម្ចាស់គ្រឿងចក្រដឹកដីជីកកកាយដី បឹងលាចលក់ សូម្បីតែថ្នូរសាកសព ក៏មិនលើកលែង នៅក្រោមរូបភាព អភិវឌ្ឍន៍ របស់ក្រុមហ៊ុន ដីឡូមួយកន្លែងជាថ្នូរ ជាមួយអាជ្ញាធរស្រុកពារាំង,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ម្ចាស់គ្រឿងចក្រដឹកដីជីកកកាយដី បឹងលាចលក់ សូម្បីតែថ្នូរសាកសព ក៏មិនលើកលែង នៅក្រោមរូបភាព អភិវឌ្ឍន៍ របស់ក្រុមហ៊ុន ដីឡូមួយកន្លែងជាថ្នូរ ជាមួយអាជ្ញាធរស្រុកពារាំង,,,



.........................................................................

(ព្រៃវែង)៖ ដីបឹងលាចសាធារណៈដែលមានទំហំជាង១០ហិតា របស់រដ្ឋ ដែលប្រើប្រាស់ជា សម្បត្តិរួមតែផ្ទុយទៅវិញឥឡូវត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយយកអាចម៌ដី លក់យ៉ាងគគ្រឹកគគ្រេង ។



បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ។

«ដីបឹងលាចនេះ ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង»។



ពលរដ្ឋបានឲ្យដឹងថា ដើមចមដំបូងបឹងលាចនេះ ពួកគាត់បានស្រ័យផលធ្វើស្រែប្រាំង និងដាំឈូកជាង១០ឆ្នាំមកហើយ។

ខ្លះ១ហិកតាខ្លះពីរហិកតាយោងតាមក្បាលដីស្រែប្រាំងដែលរដ្ឋចែកឲ្យជាក់ស្តែង ចេះតែធ្វើតគ្នាៗតាំងពីដូនតាមកម្លេះ។



តែកាលពីអំឡុងឆ្នាំ២០២០,២០២១ថ្មីៗនេះ លោកមេឃុំរាបបានចេញលិខិតកោះហៅពួកគាត់ជាបន្តបន្ទាប់ ម្តងពីរគ្រួសារបីគ្រួសារ ឲ្យមកផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពគ្រប់យ៉ាងនៅចំណុចបឹងលាចនេះ(ដោយសំអាងថារដ្ឋត្រូវការដកដីហ្នឹងវិញ)។



បន្ទាប់ពីដកដីពីពលរដ្ឋមិនបានមួយដង្ហើមចង្រិតផង ស្រាប់តែមានគ្រឿងចក្រ ជាច្រើនគ្រឿង ចូលដឹកអាច៌ដីយ៉ាងពេញបន្ទុក


លោក ហី ធួក អភិបាលស្រុកពារាំង ប្រហែលជាត្រូវ សំណែន របស់ក្រុមហ៊ុន អចលនទ្រព្យនោះហើយមើលទៅបានជានៅស្ងៀមស្ងាត់ មិនខ្លាចរងនៅការប៉ះពាល់ ក្រុមការងារអ្នកសារព័ត៌មានយើង សុំការបំភ្លឺពីសំណាក់:

១.លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹកឧតុនិយម រ៉ែនិង ថាមពល ខេត្តព្រៃវែង 


២.លោក អ៊ុក សំណាង ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង។

៣.លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង



៤.លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម និងសំណង់ខេត្ត ព្រៃវែង គួរសិក្សាឡើងវិញ ចំពោះចំណីមាត់បឹងលាច មិនគួរបណ្តែតបណ្ដោយ អោយក្រុមហ៊ុន យកគ្រឿងចក្រ ចាក់ដីលុប ឬក៏កាយអាច៌ដី តាមទំនើងចិត្តនោះទេ គឺធ្វើអោយបាត់ទ្រង់ទ្រាយដើម។



លោក ជា សុមេធី អភិបាលខេត្ត ព្រៃវែង តើមានវិធានការយ៉ាងណាវិញ ចំពោះក្រុមហ៊ុន អចលនទ្រព្យ និងក្រុមគ្រឿងចក្រទាំងនោះ៕

ដោយ តាខ្មៅ០១















No comments