ភាពមិនប្រក្រតី របស់មន្ត្រីស៊ីប្រាក់ខែរដ្ឋបើក បនល្បែង ដោយមិនភ័យខ្លាចជំងឺកូវិដ១៩.
ភាពមិនប្រក្រតី របស់មន្ត្រីស៊ីប្រាក់ខែរដ្ឋបើក បនល្បែង ដោយមិនភ័យខ្លាចជំងឺកូវិដ១៩.
..................................................................
ខេត្តកំពង់ចាម៖ ថ្ងៃទី០៣ខែមេសាឆ្នាំ២០២១.នៅចំនុចភូមិអូរវាយ ឃុំសឺ្ព ស្រុកចំការលើខេត្តកំពង់ចាម បទល្មើសល្បែងស៊ីសង ប្រជល់មាន់និងអាប៉ោង នៅតែមាន ដោយមិនភ័យខ្លាច ជំងឺ រាតត្បាតកូវិដ១៩
បន្ទាប់ពីក្រុមការងារ អ្នកសារព័ត៌មានយើងទៅដល់ទីតាំងផ្ទាល់ នាំគ្នាបែកហ្វូង មានអ្នកខ្លះជិះម៉ូតូមានអ្នកខ្លះជិះឡាន មានទាំងលេខ (ខម)ចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានរំខានដល់ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ សូម្បីតែបន្តិច
លោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ខេត្ត កំពង់ចាម បានប្រាប់អ្នកសារព័ត៌មានយើងថា ទើបតែដឹង ពិបាកចុះបង្កាប ពីព្រោះអ្នកញៀនល្បែងទាំងនោះ លេងប្តូរទីតាំងរហូត តើពាក្យនេះ លោក ប៉ែន ទៀងចំរើន អធិការស្រុក គួរប្រើដែលឬទេ ? ក្នុងនាមលោកជាមន្ត្រីនគរបាល ស៊ីប្រាក់ខែរដ្ឋ ខ្វះសមត្ថភាពក្នុងការគ្រប់គ្រង នាយប៉ុស្តិ៍រដ្ឋបាល ឃុំ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ អោយបានពេញលេញ
ទីតាំងបនល្បែងខាងលើ បន្ទាប់ពីក្រុមការងារ អ្នកសារព័ត៌មានយើងចុះ បេសកម្មដើម្បីផ្តិតយករូបភាព បាន ទើបមានបញ្ជាពីថ្នាក់លើ អោយចុះត្រួតពិនិត្យ តើមានន័យយ៉ាងដូច្នេះ?
គោលនយោបាយ របស់រាជរដ្ឋាភិបាលភូមិឃុំ មានសុវត្ថិភាពទាំង៧ចំនុច និងសេចក្តីប្រកាស របស់ក្រសួង សុខាភិបាល វិធានការទុបស្តាត់ និងការពារ ការរាតត្បាតជំងឺកូវិដ១៩ តើអាចអនុវត្ត នៅស្រុក ចំការលើបានដែលឬទេ?
លោក ឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំ មន្ត្រី ក្រោមឱវាទពិតជាបានល្អ សូម្បីតែលោក អធិការដ្ឋាននគរបាលស្រុក ចំការលើ ឬអធិការដ្ឋាន ស្រុក ជើងព្រៃ ក៏អាចធ្វើរបាយការណ៍ ថាមិនដែលមាន ទីតាំងបនល្បែងនោះបានដែរ តើនៅពេលខាងមុខ ទីតាំងលេងល្បែង ប្រជល់🐓មាន់ទាំងនោះនិងក្លាយជាតំបន់ អសន្តិសុខឬយ៉ាងណា?
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានវិធានការ យ៉ាងណាវិញ ចំពោះទីតាំង លេងល្បែងខាងលើ..
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោង ធ្វើការ៕
ដោយ អ៊ុនចាន់ថា
No comments