លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាមបានអញ្ជើញចុះត្រួតពិនិត្យនិងពង្រឹងការអនុវត្ត ការរឹតបន្តឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៤ និងលេខ៥១ ស្ដីពីការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ...
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាមបានអញ្ជើញចុះត្រួតពិនិត្យនិងពង្រឹងការអនុវត្ត ការរឹតបន្តឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៤ និងលេខ៥១ ស្ដីពីការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ...
..........................................................
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានអញ្ជើញចុះត្រួតពិនិត្យនិងពង្រឹងការអនុវត្ត ការរឹតបន្តឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៤ និងលេខ៥១ ស្ដីពីការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេសជាបណ្ដោះអារសន្ន ដេីម្បីទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រស្ទឹងត្រង់ ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តកំពង់ធំ
១-គោលដៅចំណុចឃុំព្រែកកក់ (ស្ពានស្ទឹងត្រង់-ក្រូចឆ្មា)
២-គោលដៅចំណុចឃុំទួលសំបួរ
៣-គោលដៅចំណុចឃុំខ្ពបតាងួន
ក្នុងការអញ្ជេីញចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកនូវអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថមដល់កងកម្លាំងដែលយាមតាមបណ្ដាគោលដៅ ក្នុងមួយគោលដៅទទួលបានថវិកា ៣០មុឺនរៀល មី០៥កេស ទឹកផ្លេីឈេី០៥កេស ទឹកសុទ្ធ០៥កេស ម៉ាស២៥០សន្លឹក និងជែល២០ដប ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានអញ្ជេីញជួបសំណេះសំណាលជាមួយកងកម្លាំង ដែលនៅសហការព្រំប្រទល់ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តកំពង់ធំ ផងដែរ ៕
No comments