ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងឈប់ជើងការពារគោលដៅព្រំប្រទល់ខេត្តពោធិ៍សាត់!!!
ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងឈប់ជើងការពារគោលដៅព្រំប្រទល់ខេត្តពោធិ៍សាត់!!!
............................................................................
ខេត្តបាត់ដំបង ៖នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបងនិងតន្ត្រីក្រោមឱវាទមួយចំនួន បានអញ្ជើញចុះជួបប្រជុំគណៈបញ្ជាការឯកភាពស្រុករុក្ខគិរី ស្តីពីការពង្រឹងការអនុវត្តវិធានការការពារការទប់ស្កាត់ការចេញ ចូលឆ្លងខេត្តរបស់ប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខដល់កងកម្លាំងនឹងត្រួតពិនិត្យពង្រឹងកម្លាំងឈរជើងការពារ គោលដៅនៅឃុំមុខរាហ៍ដែលមាព្រំប្រទល់ ជាប់នឹងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ព្រមទាំងបានឧបត្ថម្ភដល់កម្លាំងប្រចាំការការពារនូវ ម៉ាស់២០ប្រអប់ មី៣០កេស ទឹកសុទ្ធ៤៨កេស និង ថវិការ ៤,០០០,០០០៛។
ក្នុងឱកាសនោះឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ក្នុងសហគមន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
No comments