ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៅអនុវិទ្យាល័យ ក្អមសំណរ..
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៅអនុវិទ្យាល័យ ក្អមសំណរ..
.....................................................................
ខេត្តកណ្ដាល៖រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យមើលស្ថានភាពអគារសាលា នៅអនុវិទ្យាល័យ ក្អមសំណរ ស្ថិតនៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱ្យកាស សួរសុខទុក្ខនេះដែរឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តដល់សិស្សានុស្សទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ពីលោកគ្រូ អ្នកគ្រូ និងត្រូវធ្វើខ្លួនឱ្យក្លាយជា សិស្សល្អ កូនល្អ និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។
ឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិ្ស សូមបន្តយកចិត្តទុកដាក់ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត ព្រោះថាជំងឺកូវីដ-១៩ គឺជាបីសាចលាក់មុខ ដូច្នេះយើងត្រូវសំអាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ពិសេសពាក់ម៉ាស់ជានិច្ចនៅពេលធ្វើដំណើរចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។
No comments