សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែរ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែរ...

..................................................................

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណះអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ១១៩៦ ម៉ែត្រ ក្នុងនោះមានប្រវែង ១០០០ ម៉ែត្រ មានទទឹង ៥ ម៉ែត្រ និងប្រវែង ១៩៦ ម៉ែត្រ មានទទឹង ៣.៥ម៉ែត្រ ស្ថិនៅភូមិក្អមសំណរលើ និងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។ 

ដែលពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកលើកដែក ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ហើយចំពោះផ្លូវមួយខ្សែនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃទៅមុខរបរការងាររៀងៗខ្លួន ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះ ងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័យ ងាយស្រួល និងចំណេញថវិកា ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ម្ដងទៀត ព្រោះថាជំងឺកូវីដ-១៩ គឺជាបីសាចលាក់មុខ ដូច្នេះយើងត្រូវសំអាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ពិសេសពាក់ម៉ាស់ជានិច្ចនៅពេលធ្វើដំណើរចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។ គោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ និងបើកបរដោយស្ថានភាពស្រវឹង។



















No comments