សប្បុរសជនក្រុមអ្នកជិះកង់នៅស្រុកកំរៀង នាំយកអំណោយប្រគល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងបំពេញភារកិច្ចនៅព្រំដែន...
សប្បុរសជនក្រុមអ្នកជិះកង់នៅស្រុកកំរៀង នាំយកអំណោយប្រគល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងបំពេញភារកិច្ចនៅព្រំដែន...
.......................................................................
ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃចន្ទ ១២កើត ខែ មាឃ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករាឆ្នាំ២០២១វេលាម៉ោង ១៧និង ០០នាទីដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាតគឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដេីម្បីរួមចំណែកចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធនៅស្រុកកំរៀងសប្បុរសជនក្រុមអ្នកជិះកង់ស្រុកកំរៀង ដឹកនាំដោយលោក ពុំ ហៃ ជាអាជីវករបាននាំយកគ្រឿងឧបភោគ បរិភោគមកប្រគល់ជូនកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចឈរជើងនៅតាមគោលដៅជួរមុខទប់ស្កាត់ការរីក រាលដាលជម្ងឺឆ្លងCOVID-19។
ក្នុងការប្រគល់ទទួលនេះមានលោកវរសេនីយ៍ឯកម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគបាលការពារព្រំដែនគោកលេខ៨១៩លោកវរសេនីយ៍ឯក សុខ ដែន មេបញ្ជាការរងកងពលតូចថ្មេីជេីងលេខ៥៣ និងលោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤។
-អំណោយទទួលបានរួមមាន៖
-មីចំនួន៣០កេស
-ទឹកបរិសុទ្ធកម្ពុជាចំនួន៦០កេស
-ទឹកស៊ីអីវចំនួន១៥យួរ
-ត្រីខកំប៉ុងចំនួន០៩យួរ
-អង្រឹងចំនួន០៣
-ម៉ាស់ចំនួន១២ប្រអប់
-ស្រាបៀចំនួន ១០កេស
No comments