សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់រថយន្តសង្រ្គោះAmbulanមួយគ្រឿងជូនមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់រថយន្តសង្រ្គោះAmbulanមួយគ្រឿងជូនមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង..

..................................................................

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ព្រហស្បត្តិ ១៥រោច ខែមាឃឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែមករាឆ្នាំ២០២១ នេះឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់រថយន្តសង្រ្គោះAmbulanចំនួន០២គ្រឿងដែល០១គ្រឿងប្រគល់ជូនដល់មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងនិង០១គ្រឿងទៀតប្រគល់ជនមន្ទីរសុខាភិបាលខេត្តបាត់ដំបង។

ក្នុងពិធីប្រគល់ទទួួលយករថយន្តនាពេលនេះមានវត្តមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រីស្នងការរង លោក លោកស្រីជាថ្នាក់ដឹកនាំការិយាល័យជំនាញ និងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ។

ជាមតិណែនាំផ្តាំផ្ញើនាពិធីនេះឯកឧត្តម ងួន រតន: បានបញ្ជាក់ថារថយន្តសង្រ្គោះទាំង០២គ្រឿងនេះគឺជាអំណោយមនុស្សធម៌របស់ទីក្រុងសេជុងនៃសាធារ ណរដ្ឋកូរេ ផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង ហើយការប្រគល់នូវរថយន្តនាពេលនេះដល់មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងនិងមន្ទីរសុខាភិបាលខេត្តបាត់ដំបង គឺដើម្បីយកទៅប្រើប្រាស់ជាមធ្យោបាយក្នុងការ សង្រ្គោះប្រជាពលរដ្ឋទូទៅដែលមានបញ្ហាខាងសុខភាព ឬរងគ្រោះថ្នាក់ដោយឧប្បត្តិហេតុផ្សេងៗ ដូច្នេះសូមអង្គភាពដែលបានទទួលយកនូវរថយន្តនេះទៅប្រើប្រាស់ សូមប្រើប្រាស់ឱ្យចំគោលដៅហើយត្រូវថែរក្សាមធ្យោបាយនេះឱ្យបានល្អនិងគង់វង្សយូរអង្វែង៕


















No comments