សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចូលរួម ចុះពិនិត្យនិងសួរសុខទុក្ខ កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការ តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចូលរួម ចុះពិនិត្យនិងសួរសុខទុក្ខ កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការ តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩...

............................................................

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃចន្ទ ៦ រោច ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួម ចុះពិនិត្យនិងសួរសុខទុក្ខ កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការ តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីសំណាក់ពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានដឹកនាំក្រោមការងារ ចុះពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការនៅគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅ ប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ។

នៅក្នុងឱកាសនោះ គណៈប្រតិភូក៏បាន ក្រែងរំលឹកដល់ ក្រុមការងារចម្រុះ កងកម្លាំងប្រចាំការទាំងអស់សូមបន្តធ្វើការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីទេសថៃ នៅតាមមណ្ឌលធ្វើចត្តាឡីស័កទាំងអស់ឱ្យបានហ្មត់ចត់ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខា ភិបាល ។

ជាមួយគ្នានោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្នុងនាមជាថ្នាក់ដឹកនាំ និងលើកទឹកចិត្តដល់កងកម្លាំង ក៏បាននាំ ភេសជ្ជ ទឹកសុទ្ធ រាប់រយ យួរ ប្រគល់ជូនដល់អង្គភាព កងកម្លាំង ដែលឈរជើង តាម គោលដៅ ទាំងអស់ ផងដែរ ។

-អង្គភាពដែលបានផ្តល់ជូនរួមមាន៖

-ការិយាល័យទំនាក់ទំនងព្រំដែន ចំនួន១០០យួរ.

-កងពលតូចលេខ៥១ ចំនួន១០០យួរ

-វរៈនគរបាលការពារព្រំដែនគោក៩១១ចំនួន១០០យួរ

- វរៈនគរបាលការពារព្រំដែនគោក៨៩១ចំនួន១០០យួរ

-អធិការដ្ឋាននគរបាលក្រុង ចំនួន១០០យួរ

-មូលដ្ឋានកងរាជអាវុធហត្ថក្រុងចំនួន១០០យួរ

-ផ្នែកសឹករងក្រុងចំនួន១០០យួរ

-នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន១០០យួរ

-កងពលតូចថ្មើរជើងលេខ៥១៣ ចំនួន១០០យួរ ៕















No comments