សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនជាតិចិន២នាក់បើករថយន្តម៉ាក់ឡិចស៊ីស300 បោះពួយក្នុងល្បឿនមិនប្រយត្ន័ទៅបុកនឹងរថយន្តទ្រុងកែច្នៃទុកចោលចាំដឹកពលករត្រឡប់មកពីថៃ.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ជនជាតិចិន២នាក់បើករថយន្តម៉ាក់ឡិចស៊ីស300 បោះពួយក្នុងល្បឿនមិនប្រយត្ន័ទៅបុកនឹងរថយន្តទ្រុងកែច្នៃទុកចោលចាំដឹកពលករត្រឡប់មកពីថៃ.

................................................................

ខេត្តបន្ទាយមានជ័យ៖ ជនជាតិ២នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្ត lexus 300 ពណ៌ស បោះពួយយ៉ាងលឿនយកចង្កូតមិនទាន់បណ្តាលអោយទៅបុកនឹងរថយន្តទ្រុងកែច្នៃពណ៌ស ចតចាំដឹកពលករត្រឡបមកពីថៃវិញបង្កអោយមានភ្ញាក់ផ្អើលហេតុការណ៍នេះនាយប់់ថ្ងៃ០៥.០១.២០២១វេលាម៉ោង០២នឹង០៥ នាទីពាក់ កណ្ដាលអាធ្រាត នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមអោយដឹងពីសមត្ថកិច្ចថារថយន្តបង្កបើកដោយជនជាតិចិន២ នាក់មិនស្គាល់អត្តសញ្ញាណបើកបររថយន្តម៉ាក lexus ពណ៌សមានស្លាកលេខ(ភ្នំពេញ2N.8098 )បើកបរក្នុងស្ថានភាពស្រវឹងបោះពួយយ៉ាងលឿនទិសដៅពីកើត-ទៅលិចលុះមកដល់ចំណុចកើតហេតុបណ្តាលអោយទៅបុកឡានទ្រុងកែឆ្នៃពណ៌សចតទុកចោលចាំទទួល ពលករមកពីថៃ ឡើងខ្ទេចខាងមុខខាងឆ្វេងនៃរថយន្ត។

ចំណែករថយន្តបង្កlexus ពណ៌ស បណ្ដាលឱ្យរងការខូចខាតមួយកំណាត់ផ្នែកខាងមុខនៃរថយន្តបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងយប់អាធ្រាត។

បច្ចុប្បន្នរថយន្តបង្កត្រូវបានកម្លាំងជំនាញផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតធ្វើការវាស់វែងដើម្បីយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែតរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ដោយលោក កុសល ប៉ោយប៉ែតតាខ្មៅ០៤

















No comments