លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្សប្រគល់ថវិកាសមាគមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ...
លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្សប្រគល់ថវិកាសមាគមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ...
..................................................................
ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃ សុក្រ ២កើត ខែ មាឃ ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋានគរបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធាននគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងនាំយកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាជូនដល់ក្រុមគ្រួសារសពលោកទិត្យ តឿម ជានិវ ត្តន៍ជននិងជាសមាជិកសមាគមមិត្តនគរបាលជាតិ កម្ពុជាដែលលោកបានទទួលមរណៈភាពកាលពី វេលាម៉ោង១១និង២០នាទីថ្ងៃទី១៤ខែ មករា ឆ្នាំ ២០២១ដោយរោគាពាធក្នុងអាយុ៥៧ឆ្នាំ ហើយពេលនេះសពកំពុងតំកល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែខេត្តបាត់ ដំ បង។
ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល) បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ ។
លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធាសមាគមមិត្តនគរបាលជាតិកម្ពុជាព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជានិងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។
ក្នុងឱកាសនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសមាគមមិត្តនគរបាលជាតិកម្ពុជា៕
No comments