សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនគណៈពេលលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនគណៈពេលលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា!!!

................................................................

ខេត្តបន្ទាយមានជ័យ៖នៅវេលា ម៉ោង៨និង១៥នាទីយប់ ត្រូវនិង ថ្ងៃទី១៥  ខែមករា ឆ្នាំ២០២១  កងកំលាំងវរសេនាតូច នគរបាល ការពារព្រំដែនគោគលេខ៨៩១ សហការណ៍ជាមួយ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត និងកំលាំងយោធាកងពលលេខ៥១ បានធ្វើការឃាត់ខ្លួន បុរសម្នាក់លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា មានឈ្មោះ  សាន់ សូ អាយុ ២៥ ឆ្នាំ លួចឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា តាមមាត់អូរព្រំដែន ចំណុចខាងក្រោយអាងទឹកស្អាត ហូលីដេនិងព្រំប្រទល់ ក្រុមហ៊ុន ក្រែនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅសង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  ក្នុងសម័យ កូវីដ ១៩កំពុងតែរាត្បាត ។ 


ក្រោយពីរសមត្ថកិច្ចបានធ្វើការសួរនាំបុរសម្នាក់នោះរួចមកត្រូវបាន លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨៩១ និងលោក វរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការងទទួលទិសប៉ុស្តិ៍ក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ 

លោក វរសេនីយ៍ទោ ហ៊ុន កែវ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ 


លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នៅវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨៩១,បាននាំយក បុរសដែលលួចឆ្លងដែន ម្នាក់នោះ  ទៅកាន់មណ្ឌល ចត្តាឡីស័ក នៅសាលារៀនព្រហ្មនិមិត្ត ស្ថិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។ 


បញ្ជាក់ផងដែថា នេះជាលើក ទីពីរហើយដែលកំលាំង នគរបាលការពារព្រំដែនគោក លេខ៨៩១ ប៉ុស្តិ៍ក្បាលស្ពាន ធ្វើការឆ្មក់ចាប់ ពលរដ្ឋដែលលួចឆ្លងដែនចេញពីថៃមកកម្ពុជា ទាំងយប់ ក្នុងសម័យកូវីដ១៩ កំពុងតែរាត្បាតនៅក្នុងប្រទេសថៃ ។ 


















No comments