លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបាញ់ទឹកលាងសំអាតតាមមាត់ទន្លេ និងសួនច្បារ ក្រោយបញ្ចប់ ព្រះរាជពិធីបុណ្យខួបលើកទី១៦,,,,,,
ភ្នំពេញ៖នៅព្រឹកថ្ងៃច័ន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ ពេញ វុធ អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបាញ់ទឹកលាងសំអាតតាមមាត់ទន្លេ និងសួនច្បារ ក្រោយបញ្ចប់ ព្រះរាជពិធីបុណ្យខួបលើកទី១៦ ក្រោយបញ្ចប់ ព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និង ព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ ក្នុងរយៈពេល ៤ថ្ងៃនេះ ។
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះបែងចែកជា ០៣គោលដៅ ដឹកនាំដោយលោក-លោកស្រី គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌរួមមាន៖
១-គោលដៅមុខព្រះបរមរាជវាំង ច្រាំងទន្លេសួនច្បារព្រះរាជបណ្តាំ ចាប់ពីកំពង់ចម្លងភ្នំពេញ-អរិយ្យក្សត្រ រហូតដល់វត្តឧណ្ណាលោ ។
២-គោលដៅមុខវត្តបុទមវត្តី សួនច្បារវិមានឯករាជ្យ និងសួនច្បារសម្តេចតេជោ ។
៣-គោលដៅចាប់ពីមុខវត្តឧណ្ណាលោម ដល់ផ្សាររាត្រី ។
ការសំអាតអនាម័យនេះប្រើប្រាស់មធ្យោបាយរួមមាន៖ រថយន្តបាញ់ទឹករបស់សាលាខណ្ឌចំនួន ០២គ្រឿង, រថយន្តសាធារណៈការរាជធានីភ្នំពេញចំនួន ០២គ្រឿង, រថយន្តសំរាមរបស់រដ្ឋាករស្វយ័តរាជធានីភ្នំពេញចំនួន ០២គ្រឿង, ម៉ូតូទឹកតាមសង្កាត់ចំនួន ០៥គ្រឿ និងម៉ូតូអនាម័យខណ្ឌចំនួន ០៤គ្រឿង ដោយធ្វើការបាញ់ទឹកលាងសំអាតតាមមាត់ទន្លេ និងសួនច្បារ ក្នុងមូលដ្ឋាន ដើម្បីឱ្យមានសោភ័ណភាព សន្តិសុខសណ្ដាប់ធ្នាប់ បន្ថែមទៀត ។
No comments