លោក វរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកងកម្លាំងគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ,,,,
ភ្នំពេញ៖នៅថ្ងៃចន្ទ ២រោច ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧.០០នាទីព្រឹក លោក វរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានប្រជុំកម្លាំងគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់ ព្រមទាំងពង្រឹងដល់ផ្នែកជំនាញនៅពេលចុះអនុវត្ដច្បាប់ និងរាល់ការចុះបង្រ្កាបបទល្មើសនីមួយៗ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជានិច្ច ជាពិសេសផ្នែកសន្ដិសុខត្រូវក្ដាប់សភាពការណ៍ទូទៅឲ្យបានហើយរហ័សរាយការណ៍។
លើសពីនេះលោកអធិការក៏បានផ្សព្វផ្សាយផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រាប់យកទៅអនុវត្ត តាមផែននីមួយៗឲ្យទទួលបានជោគជ័យ ពិសេសការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
ក្រោយពីគោរពទង់ជាតិចប់ លោកអធិការក៏បានអញ្ជើញបងប្អូនកងកម្លាំងយើងពិសារអាហារពេលព្រឹកជុំគ្នានៅភោជនីយ៍ដ្ឋានកំពង់ត្រាំក្នុងបរិយាកាសស្និតស្នាលបំផុត។
No comments