សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិធី អបអរសាទរ យុទ្ធនាកាល អប់រំផ្សព្វផ្សាយ សម្ព័ន្ធមេត្រីភាព បរិស្ថាន ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព លោក គាត ហ៊ុល អភិបាល នៃណៈអភិបាលក្រុងប៉ោយប៉ែត និងលោក ផៃ សុធី អនុប្រធានមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំប្រារព្ធ ពិធី អបអរសាទរ យុទ្ធនាកាល អប់រំផ្សព្វផ្សាយ សម្ព័ន្ធមេត្រីភាព បរិស្ថាន ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព លោក គាត ហ៊ុល អភិបាល នៃណៈអភិបាលក្រុងប៉ោយប៉ែត និងលោក ផៃ សុធី អនុប្រធានមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យ ។

ដោយមានការអញ្ជើញចូលរួមពី លោក វរៈសេនីយ៍ទោ យូ សុគន្ធភក្ដី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ • លោកវសេនីយ៍ទោ វិជ្ជា វឌ្ឍនា អធិការរងជំនួយការដឹកនាំការងារនគរបាលយុត្តិធម៍ • លោក អនុសេនីយ៍ទោ គិត សារី មេបញ្ជាការងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត • លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែត • ក្រុមការងារមន្ត្រីរាជការ ការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង សង្កាត់ កងកម្លាំងទាំង៣ប្រភេទ ក្រុមការងារយុវជន យុវនារី ស.ស.យ.ក ក្រុង និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ ។

ពិធីអបអរសាទរ យុទ្ធនាការផ្សព្វផ្សាយសម្ព័ន្ធមេត្រីភាពបរិស្ថាន ប្រារព្ធនាព្រឹកនេះ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិមិត្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

នៅក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាល នៃណៈអភិបាល ក្រុងប៉ោយប៉ែត ក៏ឡើងមានមតិជួបសំណេះសំណាល សួរសុខទុក្ខ សំណេះសំណាលដល់ សមាជិកសសមាជិ សមាសភាព​ ដែលអញ្ជើញចូលរួមនាឱកាសនោះ ធ្វើយ៉ាងណាសូមចូលរួមផ្សព្វផ្សាយបន្ត អំពីបញ្ហា អនាម័យ ដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជានាក់ជិតខ្លួនយើង ឱ្យថែរក្សា និងចូល សម្អាតអនាម័យបរិស្ថាន ក្នុងភូមិដ្ឋាន របស់យើងទាំងអស់គ្នា ៕ 




No comments