ផ្សារកំពង់អំពិលត្រូវបានអគ្គិភ័យលេបត្របាក់ឆេះ៧៥តូបដោយសារទុស្សេខ្សែភ្លើង,,,,,,
ខេត្ដព្រៃវែង៖អគិ្គភ័យឆាបឆេះផ្សារកំពង់អំពិល ស្រុកពារាំងបានបំផ្លាញតូបលក់ដូរធំៗរបស់ប្រជាពលរដ្ឋអស់ប្រមាណ ៧៥តូប ក្នុងចំណោម តូបនៅក្នុងផ្សារទាំងអស់ប្រមាណ ១០៥តូប។
នេះបើតាមការបញ្ជាក់របស់លោកហ៊ី ធួកអភិបាលស្រុកពារាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០នេះ។លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ប្រាប់ថា៖ អគិ្គភ័យដែលបានឆាបឆេះផ្សារកំពង់អំពិលខាងលើនេះ គឺបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៩យប់ រហូតដល់ម៉ោង ១២ និង៣០នាទីរំលងអាធ្រាត ទើបស្ថានការអាចគ្រប់គ្រងបានវិញទាំងស្រុង។
ប៉ុន្តែក្នុងនោះ កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងនៅខេត្តព្រៃវែង និងនៅខេត្តកណ្តាល បានរួមគ្នាចុះអន្តរាគមន៍បន្ទាន់ រហូតដល់អាចពន្លត់ទាំងស្រុងបាន ហើយក្នុងនោះ បានប្រើប្រាស់ឡានទឹកអស់ចំនួន២១គ្រឿង មកពីខេត្តព្រៃវែង ខេត្តកណ្តាល និងឡានទឹករបស់ក្រុមហ៊ុន ICOC មកពីជ្រោចង្វាផងដែរ ។
លោកបញ្ជាក់ថា៖ ចំពោះតូបដែលអគិ្គភ័យបានឆេះបំផ្លាញនេះ ជាលទ្ធផលបឋមនឃើញថា គឺអស់ទាំងស្រុងចំនួន ៧៥ តូប ដែលស្មើនឹងទឹកប្រាក់ប្រហែលជាង ៣៥ ម៉ឺនដុល្លារ ប៉ុន្តែខណៈនេះអាជ្ញាធរកំពុងចុះពិនិត្យ និងវាយតម្លៃបន្តទៀត៕
No comments