លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយនិងព្រះអង្គពៅ រតនា អញ្ចើញនិងនិមន្តចែកអំណោយជូនពលរដ្ឋដែលរងគ្រោះភ្លើងឆេះផ្ទះ,,,
ខេត្តកណ្តាល៖រសៀលថ្ងៃសៅរ៍៧រោចខែកត្តិកឆ្នាំ ជូត ទោស័ក ព,ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៧ ខែ វិច្ឆកា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ពីលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយនិងព្រះអង្គ ពៅ រតនា ចៅអធិការ វត្តកៀនស្វាយក្រៅនិងចៅអធិការវត្តទូទាំងស្រុកកៀនស្វាយ។
បានអញ្ចើញនិងនិមន្តចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ក្រុម គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន០១ខ្នង ស្ថិតនៅភូមិព្រែកតាកែវឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គួររំលឹកថាកាលពីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០ដែលមានម្ចាស់ផ្ទះឈ្មោះ អ៊ុន សុផល ភេទស្រី អាយុ៣៥ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុនិងផ្ទះមួយខ្នងធ្វើអំពីឈើក្រាលក្តារជញ្ចាំងក្តារប្រក់ក្បឿងដែលមានបណ្តោយ១២ម៉ែត្រនិងទទឹង០៨ម៉ែត្រនិងសំភារៈមួយចំនួនឆេះទាំងស្រុងបណ្តាលមកពីទុរស្សេខ្សែភ្លើងនាពេលនោះគេឃើញលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានដឹកនាំកងកម្លាំងនិងកម្លាំងប្រជាការពារចុះជួយអន្តរាគមន៍និងមិនបណ្តាលរាលដាលដល់ផ្ទះអ្នកជិតខាងជាពិសេសការ រាស់សាំងនៅក្បែរនោះ តែម្តង។
លោក អ៊ូ ឈាងបានថ្លែងថាៈរាជរដ្ឋាភិបាលក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលតែងតែយកចិត្តទុកដាក់ដោះស្រាយពីទុក្ខលំបាកជូនបងប្អូនជានិច្ចជាក់ស្តែងនៅថ្ងៃនេះក្នុងនាមលោកជាអាជ្ញាធរស្រុកកៀនស្វាយនិងព្រះសង្ឈចៅអធិការវត្ត គ្រប់វត្តដែលបាននិមន្តដឹកនាំដោយព្រះអង្គ ពៅ រតនា ចៅអធិការ វត្តកៀនស្វាយក្រៅ បាននាំអំណោយយកមកចែកជូនដល់គ្រួសារដែលរងគ្រោះភ្លើងឆេះផ្ទះនាពេលនេះវាមិនបានគ្រប់គ្រាន់ទេគ្រាន់បានជួយដោះស្រាយបានមួយគ្រាតែប៉ុណ្ណោះ។
លោកអភិបាលស្រុកបានបន្តថាៈសូមបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឲ្យបានល្អដើម្បីទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩និងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដែលបានណែនាំលាងដៃ ដោះសាប៊ូ ពាក់មាស់ និងកំុនៅប្រមូលផ្តុំគ្នាច្រើន។
អំណោយចែកជូនរួមមាន៖របស់អនុសាខា ធុងទឹក ០១ តង់ ០១ (គិតជាថវិកា ១៦០.០០០រៀល) និងថវិកា ១.០០០.០០០រៀល-របស់មន្ត្រីសង្ឃនិងព្រះចៅអធិការវត្តក្នុងស្រុក អង្ករ១បេ ៥០គីឡូក្រាមដោយមានចំនួន ១១បេ។
.ទឹកសុទ្ធ០៨កេស
.ទឹកត្រី៩យួរ
.ទឹកស៊ីអ៊ីវ៨យួរ
.ស្ករ៣កញ្ចប់
.ប៊ីចេង ២កញ្ចប់
.អំបិល ៣កញ្ចប់
.ខ្ទឹមស ៥គីឡូក្រាម
.មុង២
.ភួយ៣
.ខ្នើយ២
.ទឹកផ្លែឈើ៣កេស
.ទឹកក្រូច៦កេស
.ត្រីខ២ឡូ.
.បាប្លុង១៣។
.ថវិកា ៤.០០០.០០០រៀល ។
ក្រុមប្រឹក្សាឃុំសំរោងធំ ១០០ដុល្លារអាមេរិក ។
សប្បុរសជន ៥០០.០០០រៀល ។
សរុបថវិកា ៥.៥០០.០០០រៀល និង១០០ដុល្លារអាមេរិក។
ក្រុមគ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះនិងសូមគោរពនិងជូនពរលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយនិងក្រុមការងារដោយមានសុខភាពល្អនិងជោគជ័យការងារដែលបម្រើប្រជាពលរដ្ឋ។
No comments