សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាវរងា ជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេច អគ្គមហា សេនា បតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូនដល់កងកម្លាំង មកពីបណ្ដាអង្គភាព ទិសយោធភូមិភាគពិសេស,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០ នេះ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើពិធីសំណេះសំណាល និងបើកចែកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាននាយទាហានរង ពលទាហាន មកពីបណ្ដាអង្គភាពចំណុះយោធភូមិភាគពិសេស និងអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងខេត្តកណ្ដាល ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ, ឯកឧត្តម ឧត្តមសេនីយ៍ទោទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស, ឯកឧត្តម ស្រ៊ន សំប្ញទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានមកពី បណ្ដាអង្គភាពជាច្រើនរូបចូលរួមផងដែរ ៕



No comments