សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតចុះជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សសាលារៀនបឋមសិក្សារហ៊ុនសែន ព្រហ្មនិមិត្ត,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៦ខែវិឆ្ឆិការឆ្នាំ២០២០ វេលាម៉ោង១១នឹង ០០នាទី កម្លាំងសមត្ថកិច្ចសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែតក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែន សណ្តាប់ ធ្នាប់។


បានដឹងកម្លាំងដើម្បីសម្រួលចរាចរណ៍ជូនសិស្សានុសិស្សសាលាបឋមសិក្សាហ៊ុនសែន ព្រហ្មនិមិត្តជារាល់ថ្ងៃចន្ទដល់ថ្ងៃសៅរ៍វេលាម៉ោង ១១ថ្ងៃត្រង់ ដើម្បីសម្រួលចរាចរណ៍ជូនកូនក្មួយជាសិស្សានុ សិស្សដើម្បីងាយស្រួលមិនបង្ករអោយមានការកក់ស្ទះនឹងសម្រួលដងផ្លូវបណ្ដោយផ្លូវខេវ័ន្តស្ថិតក្នុងភូមិបាលេយ្យ ល័យ២ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ដោយមានការចូលរួមនឹងយកចិត្តទុកដាក់ពីលោក នាយកសាលារៀនផងដែរនឹងប្រគល់សិស្សទៅដល់ដៃអាណាព្យាបាលដែលមកទទួលកូនរបស់ខ្លួនរៀងៗខ្លួន។


ដោយគោរពតាមបទបញ្ជារមានការណែនាំចង្អុលបង្ហាញយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថាអធិការរងទទួលផែនចរាចរណ៍ក្រុងប៉ោយ តែងតែដឹកកម្លាំងផ្នែកចុះជួយនឹងសម្រួលចរាចរណ៍ដល់បងប្អូននៅក្នុងមូលដ្ឋានមិនថាបងប្អូនអាជីវកម្មអាជីវករនឹងទីកន្លែងសាលារៀនរឺសិស្សានុសិស្សឬទីតាំងវត្តអារាមនោះទេលោកតែងតែខិតខំប្រឹងប្រែងនិងគោរពតាមអនុសាសន៍នឹងបទបញ្ជាររបស់ឧត្តមសេនីយ៍ស្នងការខេត្តជានិច្ច។


No comments