លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត,,,,,,
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីបណ្តាការិយាល័យ អង្គភាពចំណុះក្រុង ការិយាល័យ អង្គភាពនានាជុំវិញក្រុង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រដ្ឋបាលសង្កាត់ទាំង៣ ដើម្បីក្តាប់របាយការណ៍ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាតាមបណ្តាការិយាល័យ អង្គភាព និងរដ្ឋបាលសង្កាត់រួមមាន៖
១-ការងារសន្តិសុខ ។
២-ការងារសណ្តាប់ធ្នាប់សាធារណៈ។
៣-ក្តាប់របាយការណ៍ពីបណ្តាអង្គភាពជុំវិញក្រុង។
៤-បញ្ហាក្មេងទំនើង។
៥-បញ្ហាគ្រឿងញៀន។
៦-ភូមិ-សង្កាត់មានសុវត្ថិភាព។
៧-បន្តការងារកាត់សំយាប និងរុះរើសំណង់មិនរៀបរយ។
៨-បញ្ហាសំរាមអនាធិបតេយ្យ។
៩-ការងារស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ការជួយលើកកម្ពស់ឲប្រសើរឡើងវិញជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់។
១០-បញ្ហាផ្សេងៗ (ទប់ស្កាត់ក្រុមចលនាបំពុលសង្គមប៉ុនប៉ងធ្វើបាតុកម្មដោយខុសច្បាប់ បង្កចលាចលនាំឱ្យកើតអសន្តិសុខសង្គមជាតិ)។
លោកអភិបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្រុង សង្កាត់ ភូមិ និងកម្លាំងប្រជាការពារទូទាំងក្រុងប៉ោយប៉ែតទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តដោយមិនគិតពីអាយុជីវិតខ្លួនឯងមកធ្វើការជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះក្នុងកំឡុងពេលទឹកជំនន់នាពេលកន្លងមក។ ការលះបង់ទាំងអស់នេះគឺជាវីរភាពនៃការរួមសាមគ្គីដ៏គួរឲគោរព និងកោតសរសើរស្ញប់ស្ញែង។
No comments