លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកថវិកា របស់ អភិបាលរាជធានីភ្នំពេញ ជូនដល់មន្ត្រីមានស្នាដៃ ក្នុងការបង្ក្រាបគ្រឿនញៀន......
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកថវិកា របស់ អភិបាលរាជធានីភ្នំពេញ ជូនដល់មន្ត្រីមានស្នាដៃ ក្នុងការបង្ក្រាបគ្រឿនញៀន......
.........................................................................
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសំណេះសំណាល ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានខិតខំបំពេញការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែ វិច្ឆិការ ឆ្នាំ២០២០ ដោយបានដកហូតគ្រឿងញៀនចំនួន ២០៦កញ្ចប់តូច និង៣កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ក្នុងនោះជាការលើកទឹកចិត្ត លោកអភិបាលបាននាំយកថវិកា របស់អភិបាលរាជធានីភ្នំពេញ ចំនួន ២,០០០,០០០រៀល ប្រគល់ជូនដល់មន្ត្រីដែលមានស្នាដៃល្អជូនអង្គភាព និងបានលើកទឹកចិត្តដល់កម្លាំងយើងឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានជោគជ័យបន្តទៀត ដើម្បីសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋយើង៕
No comments