សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូន ពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូន ពេញដឹកនាំអាជ្ញាធរខណ្ឌបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាតតាមដងផ្លូវនិងប្រមូលសំរាមសេស សល់.......

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 

លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូន ពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូន ពេញដឹកនាំអាជ្ញាធរខណ្ឌបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាតតាមដងផ្លូវនិងប្រមូលសំរាមសេស សល់.......

....................................................................

ភ្នំពេញ៖នៅថ្ងៃពុធ ទី២៥ ខែវិច្ឆ្ឆិកាឆ្នាំ២០២០ ម៉ោង ១៦នឹង៣០ នាទី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំអាជ្ញាធរខណ្ឌបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាតតាមដងផ្លូវនិងប្រមូលសំរាមសេសសល់ដោយមានចូលរួមពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷

១.ដាក់កម្លាំងចុះរៀបចំអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់តាមតម្រាយផ្លូវហ្វូងម៉ែ និងគណៈប្រតិភូឆ្លងកាត់។

២.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣ ០៥ ១១០ ១៤៤ ១៥៤ ១៩ ៨០ ១៥ ជាលទ្ធផល÷

-ចាក់សោរកង់រថយន្តចតឥតសណ្តាប់ធ្មាប់ទុកនៅនឹងកន្លែងចំនួន ០៤គ្រឿង។

-ចាប់យកកង់បីចតឥតសណ្តាប់ធ្នាប់ចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០៤គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។

-ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕



No comments