ឯកឧត្តម អ៊ុយ រី និងឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង.......
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង.......
............................................................................
ខេត្តបាត់ដំបង៖នៅរសៀល ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ លោក ញឹក សារ៉ែន ដោយយោងតាមអនុក្រឹតស្ដីពីការតែងតាំងមន្រ្ដីរាជការ ដែលមានឋានន្តរស័ក្តិអនុមន្រ្ដី ថ្នាក់លេខ៤ ដែលប្រារព្ធទៅនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
នៅក្នុងពិធីនេះបានប្រារព្ធធ្វើនៅសាលាស្រុកគាស់ក្រឡ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។
ក្នុងនោះលោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ដែលទើបប្រកាសតែងមុខតំណែង បានឡើងអានសេចក្តីប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងអនុវត្តតួនាទី ភារកិច្ច ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្តេជ្ញាក្នុងថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមនៅមូលដ្ឋានស្រុកផងដែរ។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡនាពេល ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក ញឹក សារ៉ែន ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀត រវាងថ្នាក់លើ និងថ្នាក់ក្រោម ជាមួយបណ្តាមន្ទីរ អង្គភាព ដៃគូរអភិវឌ្ឍពាក់ព័ន្ធនានា និងរដ្ឋបាលឃុំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហានានាដែលកើតមាននៅក្នុងស្រុកគាស់ក្រឡនេះ ធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីផ្ដល់ភាពទុកចិត្តឲ្យប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តម បានបន្តទៀតថា ពេលថ្មីៗនាព្រឹកមិញនេះគឺមានការប្រកាសតែងតាំងលោកស្រី ប៊ិន បូឡែន ជាអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ដែលជាស្រ្ដីដំបូងក្នុងខេត្ត ឡើងជាអភិបាលស្រុក ដែលនេះជាមោទនភាពមួយសម្រាប់ស្រ្ដី ដែលមានឱកាសអាចកាន់នូវតំណែងមួយ អាចគ្រប់គ្រងស្រុកមួយ ដែលនេះបញ្ជាក់ពីយេនឌ័រ គឺការមានសិទ្ធស្មើគ្នារវាងបុរស និងស្រ្ដី អ្វីដែលបុរសធ្វើបាន ស្រ្ដីក៏ធ្វើបានដូចគ្នាដែរ៕
No comments