សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការក្រុងបាត់ដំបងឃាត់ខ្លួន.....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការក្រុងបាត់ដំបងឃាត់ខ្លួន.....

........................................................................

ខេត្តបាត់ដំបង៖នៅថ្ងៃ ពុធ ១០កើត ខែ មិគសិរ ឆ្នាំ​ជូត​ទោស័ក​ព.ស.​២៥៦៤​ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៤០ នាទីនៅចំណុច ភូមិ ព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាជាប្រចាំរបស់លោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី កុយ​ ហៀង​ ស្នង​ការ​រងទទួលផែន​ការងារគ្រឿងញៀន​ និងទទួលបន្ទុកដឹកនាំអធិការក្រុងបាត់ដំបង។               

លោក វរសេនីយ៍ឯក ឆាង​ វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានជំរុញអោយ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំង ផ្នែកយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះ បង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់​ខ្លួនជនសង្ស័យចំនួន ០១នាក់

ឈ្មោះ យិន គឹមយ៉ាន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ​ភូមិព្រៃទទឹង ឃុំ ជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។   

វត្ថុតាងចាប់យកបានរួមមាន÷ថ្នាំញៀនម៉ាទឹកកក(ICE) ចំនួន ៣ ថង់.វត្ថុតាងនិងជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។






No comments