សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានអញ្ជើញ ចុះអន្តរាគមន៍ជួយស្ត្រីម្នាក់ដែលឈឺពោះឆ្លងទន្លេនៅលើសួនច្បារខាងត្បូង ព្រះបរមរាជវាំង,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅយប់ថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១:១៥នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ចុះអន្តរាគមន៍ ករណីមានស្ត្រីម្នាក់អាយុប្រហែល២៥ឆ្នាំ បានឈឺពោះឆ្លងទន្លេនៅលើសួនច្បារខាងត្បូង ព្រះបរមរាជវាំង ក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ។

ភ្លាមៗ នោះ លោកអភិបាល បានទំនាក់ទំនងហៅរថយន្តសង្គ្រោះ បន្ទាន់ របស់មន្ទីរពេទ្យបង្អែកចតុមុខ មកដឹកគាត់យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង បានឧបត្ថម្ភថវិកា ជូនគាត់មួយចំនួនផងដែរ ។

ជានិច្ចជាកាលលោក សុខ ពេញវុធ ជាអភិបាលខណ្ឌដូនពេញតែងតែយកចិត្តទុក ដាក់នឹងខិតខំប្រឹងប្រែងចំពោះបងប្អូនប្រ ជា ពលរដ្ឋដែលរងទុក្ខនឹងជួបបញ្ហាមិនថាក្នុងកាលទេសៈណាក៏ដោយលោក អភិបាល តែយកថវិកាផ្ទាល់ខ្លួនដើម្បីជួយ សម្រួលដល់បងប្អូនប្រជាពលរដ្ឋ។





No comments