សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដោយសារងគ្រោះទឹកជំនន់កន្លងមក,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃសៅរ៍ ១៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ចើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ចំនួន២៨០គ្រួសារ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងចំនួន២៥០គ្រួសារ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ដោយ១គ្រួសារទទួលបាន- អង្ករ ២៥គីឡូក្រាម- មី ១កេសតូច -ទឹកត្រី១យួរ -ទឹកសុីអុីវ១យួរ -ភួយ ១ -ទឹកសុទ្ធ១យួរ -ត្រីខ ១ យួរ។


ដែលជាអំណោយឯកឧត្តម អ្នកឧញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និងលោក ជំទាវ ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនហ្គោឌិនក្រោនរីសត និង នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯក ឧត្តមនាយឧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ា ហេមចិត្តា មហាឧបាសិការ ពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន ចែកជូនប្រជាការពារ១០០នាក់ក្នុងម្នាក់ទទួលបានសារ៉ុង១ ព្រមទាំងថវិការចំនួន ៥០០០០០រៀលជូនគណកម្មាធិការវត្តសំរាប់ប្រើប្រាស់ក្នុងវត្តសិលាអណ្តែត ភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ។

ក្នុងឳកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ ជួសមុខឯកឧត្តម អភិបាលខេត្ត បានពាំនាំយកការផ្តាំផ្ញើ នឹករលឹក និងសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ា ហេមចិត្តា មហាឧបាសិការ ពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន និងសូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ ។

សូមថ្លែងអំអរគុណដល់ ឯកឧត្តម អ្នកឧញ៉ា និងលោកជំទាវ សូមបួងសួងជួបតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។



No comments