សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឈឿន ប៊ុនថា អធិការរងអញ្ជើញចូលរួមក្នុងពិធីឡើងគេហដ្ឋានរបស់លោក ធី សុង និងលោកស្រី លី មួយ នឹងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនិងបងប្អូនប្រជាការពារចំនួន៤៥គ្រួសារ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ស្ថិតនៅក្នុងភូមិសាមគ្គីមានជយ័សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនិងបងប្អូនប្រជាការពារចំនួន ៤៥គ្រួសារ របស់សប្បុរសជនក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់លោក ធី សុង និងលោកស្រី លី មួយ អំណោយរួមមានក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាមមី១ កេះអាវកីឡា១ឈុត ថវិកា៣ម៉ឺនរៀលសរុប៤៥គ្រួសារ។

១. លោក ធី សុងនិងលោកស្រី លី មួយព្រមទាំងបុត្រ

២. លោក ផាន់ សុភ័ក្រនិងភរិយាព្រមទាំងបុត្រ

៣. លោក វីរៈសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងនគរបាលក្រុងប៉ោយប៉ែតនិងលោកស្រីព្រមទាំងបុត្រ

៤. លោក សិ ធឿតនិងភរិយាព្រមទាំងបុត្រ

ដោយមានការអញ្ជើញចូលរួមដោយលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតក្នុងឱកាសនោះដែរលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតសូមថ្លែងអំណរគុណដល់លោកលោកស្រីនិងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនប្រជាការពារលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរនិងសូមជូនពរចំពោះសប្បុរជនឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។



No comments