សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកឋិនទានសាមគ្គី នៅវត្តឧត្តមារាម ហៅវត្តថ្មូី ភូមិស្លែងថ្មី ឃុំស្វាយចេក,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ថ្ងៃអាទិត្យ ៩ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកឋិនទានសាមគ្គី នៅវត្តឧត្តមារាម ហៅវត្តថ្មូី ភូមិស្លែងថ្មី ឃុំស្វាយចេក ។ 

ក្នុងពិធីបុណ្យកឋិននេះ ក៏មានការអញ្ជើញចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយ​ នាយរងការិយាល័​យ​ លោកអធិការ​នគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការវរទាំង៤​ និងសហការី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង បាននាំយកបច្ច័យសរុបចំនួន ១៨លានរៀល​ ដេីម្បីកសាងសមាធិផលនានាក្នុងវត្តផងដែរ។

សូមអនុមោទនា បុណ្យកឋិនទានសាមគ្គី នៅវត្តឧត្តមារាម ហៅវត្តថ្មីភូមិស្លែងថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។





No comments