លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង នាំអំណោយចែកជូនប្រជាពលរដ្ឋ និងគ្រួសារ មន្រ្តី អ.ហ ចំនួន៣១៥ គ្រួសារ រស់នៅសង្កាត់អូរចារ រងគ្រោះដោយសារទឹកជំនន់,,,,,
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាកងរាជ អាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនាំអំណោយមនុស្សធម៌ ចុះចែកជូនប្រជាពលរដ្ឋ និងគ្រួសារមន្រ្តី អ.ហ ខេត្តរងគ្រោះសរុប៣១៥គ្រួសាររស់នៅសង្កាត់អូរចារ ក្រុងបាត់ដំបង រងគ្រោះដោយសារទឹកជំនន់។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានឲ្យដឹងថា ដោយសារគ្រោះធម្មជាតិមានជំនន់ទឹកភ្លៀង ដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់និងក្នុងនាមថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងកម្លាំង អ.ហ ខេត្ត បាននាំអំណោយមនុស្សធម៌ដោយមានការចូលរួមពីសប្បុរសជនផង។
លោកមេបញ្ជាការបានបញ្ជាក់ថា អំណោយដែលត្រូវបានយកទៅចែកជូននាពេលនេះ គឺអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា របស់សប្បុរសជនដែលបានបរិច្ចាកជូនសម្តេចតេជោហ៊ុន សែន និងសម្តេច ស ខេង បានចាត់អោយយើងខ្ញុំ នាំយកអំណោយនេះមកចែកជូនប្រជាពលរដ្ឋចំនួន ២៥៨គ្រួសារ និងគ្រួសារកងកម្លាំងអាវុធហត្ថខេត្ត រងគ្រោះចំនួន៦៧ គ្រួសារ សរុប៣១៥គ្រួសារ ដែលរងការលិចលង់ផ្ទះសម្បែង ផលដំណាំផ្សេងៗធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់។
លោកបានបន្តថា អំណោយដែលត្រូវចែកជូននាពេលនេះមានគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ដោយ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០ គីឡូក្រាម មី ១កេស ត្រីខ៥កំប៉ុង ទឹកក្រូច៦កំប៉ុង និងថវិកា២ម៉ឺនរៀល៕
No comments