ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីលោក តាំង ឃីឡេង និងលោកស្រី ជាលីណា នូវទឹកប្រាក់ចំនួន៣០០០$ (បីពាន់ដុល្លា)ប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សំរាប់ការងារមនុស្សក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្តាល,,,
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រដ្ខបាលខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីលោក តាំង ឃីឡេង និងលោកស្រី ជាលីណា នូវទឹកប្រាក់ចំនួន៣០០០$ (បីពាន់ដុល្លា)ប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សំរាប់ការងារមនុស្សក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្តាល។
មានប្រសាសន៍នាឱ្យកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល បានថ្លែងអំណរគុណ ទឹកចិត្តប្រកបដោយសប្បុរសធម៌ និងពោពេញទៅដោយសទ្ធាជ្រះថ្លា ដែលនេះគឺជាកាយវិកាប្រកបដោយគុណធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ចង់ចាំទុកនៅក្នុងចិត្ត។
ឯកឧត្តមអភិបាលខេត្ត ក៏បានសន្យាថា និងនាំយកអំណោយ ទាំងអស់នេះ ទៅប្រគល់ដល់ដៃប្រជាពលរដ្ឋ ដែលកំពុងតែទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តផងដែរ។
No comments