សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងអាជ្ញាធរសង្កាត់ប៉ោយប៉ែត ព្រមទាំងកម្លាំងប្រជាការពារភូមិ នាំយកគ្រឿងចក្រចុះកាយប្រឡាយបើកមុខទឹកជាច្រើនកន្លែង,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០
ថ្ងៃនេះសិស្សានុសិស្សនៅវិទ្យាល័យអូរជ្រៅ ក្រុងប៉ោយប៉ែត អាចបន្តការសិក្សាបានដោយរលូន ក្រោយជំនន់ទឹកភ្លៀងបានស្រកអស់។

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដោយសារបញ្ហាគ្រោះធម្មជាតិបណ្តាលមកពីភ្លៀងបានធ្លាក់ជាប់ៗគ្នាជាច្រើនមេ បានធ្វើឱ្យទីតាំងមួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង តួយ៉ាងដូចជាទីតាំងវិទ្យាល័យអូជ្រៅជាដើម។

ដោយមើលឃើញពីការលំបាករបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យអូរជ្រៅ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងអាជ្ញាធរសង្កាត់ប៉ោយប៉ែត ព្រមទាំងកម្លាំងប្រជាការពារភូមិ នាំយកគ្រឿងចក្រចុះកាយប្រឡាយបើកមុខទឹកជាច្រើនកន្លែង ដើម្បីពន្លឿនចរន្តទឹកហូរចេញឱ្យឆាប់ស្រកអស់ពីតាំងវិទ្យាល័យ និងតំបន់មួយចំនួន។

ជាក់ស្តែង ថ្ងៃនេះទឹកបានស្រកអស់ស្ទើរតែ១០០% ប្រសិនបើភ្លៀងមិនបន្តធ្លាក់ថែមហើយថែមទៀតនោះទេ សិស្សានុសិស្សអាចបន្តការសិក្សាបានដោយរលូន។ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត នឹងបន្តកិច្ចខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធលូបង្ហូរទឹកឱ្យបានប្រសើរមួយកម្រិតបន្ថែមទៀតដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុខដុមរមនាបន្តទៅ។







No comments