Breaking News

វរសេនីយ៍ឯក ជឹម ស៉ីថា ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ការពារក្បួនជូនថ្នាក់ដឹកនាំ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅថ្ងៃអង្គារ​ ៤រោច ខែអស្សុជ​ ឆ្នាំ ជូត ទោស័​ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលា​ម៉ោង​ ៦និង០០នាទី​ព្រឹក លោកវរសេនីយ៍ឯក ជឹម  ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយ​កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមបណ្ដោយផ្លូវ៦០ម៉ែត្រ  ការពារក្បួនជូនថ្នាក់ដឹកនាំ។

ក្រោយពីការពារក្បួនជូនថ្នាក់ដឹកនាំចប់ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានឆ្លៀតពេលចុះមកត្រួតពិនិត្យស្ថានភាពទឹកនៅតាមបណ្ដោយសណ្ដរស្ទឹងព្រែកត្នោត ដើម្បីត្រៀម​ការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ ៕






No comments