សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរ បាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍




ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី០៨.១០ .២០២០ លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតីក្នុងពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត។ ក្នុងឱកាស នោះដែរ លោកឧត្ដមសេនីយ៍ត្រី ស្នងការ នគរបាលខេត្ត បានផ្ដល់អនុសាសន៍ដល់អធិការនគរបាលក្រុងប៉ោយប៉ែត និងមន្រ្តីនគរបាលទាំងអស់ អោយបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកបាន ដាក់ចេញទិសដៅអនុវត្តចំនួន ០៤ មាន៖

១- ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។

២- ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

៣- ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ ០៣ មាន៖

ក/ ក្តីកង្វល់រឿងគ្រោះថ្នាក់ចរាចរណ៍ (នគរបាលខេត្តបន្ទាយមានជ័យនឹងចូលរួមអប់រំ ផ្សព្វផ្សាយ អោយប្រជាពលរដ្ឋគោរពច្បាប់ចររាចរណ៍ និងពង្រឹងបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព គោរពតាមល្បឿនកំណត់ បង្ការថ្ងៃនេះថ្ងៃស្អែក មិនអោយមានគ្រោះចរាចរណ៍។)

ខ/ ក្តីកង្វល់រឿងគ្រឿងញៀន (នគរបាលខេត្តបន្ទាយមានជ័យ នឹងចូលរួម ខិតខំ បង្ការ ទប់ស្កាត់ បង្រ្កាប កាប្រើប្រាស់ និងចែកចាយដាំដុះ គ្រឿងញៀនដើម្បីអោយភូមិឃុំ ងាកចេញឆ្ងាយពីគ្រឿងញៀន។)

គ/ ក្តីកង្វល់រឿង បទល្មើស លួចទ្រព្យសម្បត្តិឆក់ ប្លន់គ្រប់ប្រភេទ (នគរបាលខេត្តបន្ទាយមានជ័យនឹងចូលរួម អនុវត្តវិធានការរដ្ឋបាល បង្ការ ល្បាត ពួនស្ទាក់ និងបង្រ្កាប ដើម្បីអោយភូមិឃុំមានសុវត្ថិភាព។)

៤- សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច។

 វិធានការទាំងនេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត នឹងដាក់ចេញទៅលើអធិការនគរបាលស្រុក/ក្រុងទាំង៩ និងប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ ទាំង៦៥ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តទាំងអស់គ្នា៕





















No comments