លោកវរសេនីយ៍ត្រី រស់ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដឹកនាំកម្លាំង ចំណេះសំណាង ជាមួយទាហានឈុតខ្មៅ ប្រទេសថៃ ខេត្តតាកែវ ដែលនៅប្រចាំការទល់មុខគ្នា តាមខ្សែបន្ទាប់ព្រំដែនកម្ពុជា (ថៃ),,,,,,
ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ អង្គភាពវរសេនាតូច៩១១ បានចាត់កម្លាំងប៉ុស្តិ៍ការពារព្រំដែនបឹសាគូ ចំនួន០៧នាក់ ដឹកនាំដោយលោកវ/ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ ជួបសំណេះសំណាលជាមួយកម្លាំងជួរមុខ និងកម្លាំងជួរមុខ កម្ពុជា-ថៃ ដើម្បីបង្កើនភាពស្និតស្នាលគ្នា ជាមួយកម្លាំងទាហានឈុតខ្មៅ កងអនុសេនាធំ១២០៥ ចំនួន០៩នាក់ ដឹកនាំដោយលោកវ/ត្រី ឆាន វង្សវាយមេធី មេបញ្ជាការ១២០៥ នៅប៉ុស្តិ៍ការពារព្រំដែនបឹងសាគូ នៃវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ ៩១១៕
No comments