ផ្ទះប្រជាពលរដ្ឋក្នុងស្រុកសំពៅលូនចំនួន០៥ ឃុំ១៧៩ខ្នងផ្ទះចំនួន២៦គ្រួសារ រងការខូច ខាតទ្រព្យសម្បត្តិដោយសារគ្រោះធម្មជាតិទឹកជំនន់,,,,,,
១.ឃុំអង្គរបាន ចំនួន១៦ខ្នង ខូចខាតទ្រព្យសម្បត្តិ ចំនួន ៥ គ្រួសារ រួមមាន៖ ពាងទឹក ២ មាន់ទា ប្រហែល ២០ក្បាល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
២.ឃុំតាស្ដា ចំនួន៤៥ខ្នង ខូចខាត ទ្រព្យសម្បត្តិចំនួន០៨ គ្រួសារ រួមមាន៖ ម៉ាស៊ីនបូមទឹក០២គ្រឿង ,អង្ករ១៨១៥ kg ,មាន់ទា៧០ក្បាល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
៣.ឃុំសន្តិភាព ចំនួន៣១ ខ្នងផ្ទះ ខូចខាតទ្រពសម្បត្តិ ១១គ្រួសារ រួមមាន៖ ប៉ើងផ្ទះ ចំនួន ០៩ ខ្នងផ្ទះ ដោយទាំងសម្ភារៈប្រើប្រាស់ ចានឆ្នាំងមុងភួយ និងសម្ភារៈមួយចំនួនទៀត លិចផ្ទះចំនួន០២ ខ្នង ខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។
៤.ឃុំសិរីមានជ័យ ចំនួន០៧ ខ្នង មិនខូចខាតទ្រព្យសម្បត្តិ ដោយឡែក ខូចខាតផលដំណាំ រួមមាន៖ ដំឡូងមី ៨០% ពោតក្រហម ២៥% សណ្ដែកបាយ ២០% ល្ង ១០០% គិតជាផ្ទៃដី ចំនួន ៥៧៥ហិចតា ស្មើនឹង ចំនួន១៧៥គ្រួសារ ខូចខាតផ្លូវចំនួន០២កន្លែង ប្រវែងប្រហែល១០០ ម៉ែត្រ នៅចំណុច ថ្លុកសង្កែ និងដីចាក់។
៥.ឃុំជ្រៃសីមា ចំនួន៨០ខ្នងផ្ទះ ខូចខាតទ្រព្យសម្បត្តិ ចំនួន ០២ គ្រួសារ រួមមាន៖ របើកជញ្ជាំងធ្វើអំពីស័ង្កសី០១ចំហៀង សំយ៉ាបមុខ ធ្វើអំពីស័ង្កសី០១ចំហៀង ងាប់សត្វគោចំនួន០១ក្បាល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ក្រៅពីនេះ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះមិនទាន់ឈប់ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក បានបន្តដឹកនាំកម្លាំង ចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោទឹកជំនន់ ដោយសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ន ជាមួយគ្នានេះ លោកអធិការ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលងាយទទួលរងគ្រោះ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលបង្កឡេីងដោយករណីជំនន់ទឹកភ្លៀងនេះ ។
No comments