លោក ឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្កកណ្តាលទាំងក្រុមការងារបានប្រគល់ប្រាក់សមាគមមិត្តនគរបាលជូនគ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍០៤រូប និងគ្រួសារមន្រ្តីនគរបាលចំនួន ០៣រូប,,,,,,,,
ខេត្តកណ្តាល៖ព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្កកណ្តាល ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការចូលរួមពីលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក ព្រមទាំងក្រុមការងារបានប្រគល់ប្រាក់សមាគមមិត្តនគរបាលជូនគ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍០៤រូប និងគ្រួសារមន្រ្តីនគរបាលចំនួន ០៣រូប៖
១. សពលោកអ.ឯក ហង្ស យូឡេង អត្តលេខ១៧៧៧៨ អតីតនាយប៉ុស្តិ៍ន.បរដ្ឋបាលព្រែកថ្មី នៃអធិការដ្ឋានន.បស្រុកកោះធំ ទទួលមរណភាព ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ ដោយជំងឺថ្លើម ទឹកប្រាក់ ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់)។២.សពលោកអ.ឯក ខុន ទូច អត្តលេខ៣៥៤៨៨ មន្រ្តីចូលនិវត្តន៍វរៈ៦០៥ ទទួលមរណភាព ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដោយរោគាពាធ ទឹកប្រាក់ ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់)។
៣.សពលោកព្រិ.ឯក សេក សុខ មន្រ្តីចូលនិវត្កន៍នៅស្រុកស្អាង ទទួលមរណភាព ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដោយរោគាពាធ ទឹកប្រាក់ ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់)។
៤-សពលោកព្រិ.ទោ ថាញ់ ធឿន អត្តលេខ៤០៦៥៧ មន្រ្តីន.បចូលនិវត្តន៍ស្រុកស្អាង ទទួលមរណភាព ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដោយជំងឺលើសឈាម ទឹកប្រាក់ ៦.០០០.០០០៛( ប្រាំមួយលានរៀលគត់)។
៥. សពលោកស្រី ហែម សុវ៉ាត ត្រូវជាភរិយាលោកវ.ទោ សៀង សារិន មន្រ្តីចូលនិវត្តន៍ស្រុកពញាឮ ទទួលមរណភាព ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដោយជំងឺថ្លើម ទឹកប្រាក់ ២.០០០.០០០៛ (ពីរលានរៀលគត់)។
៦-សពលោក នូ ប៊ុនរឿន ត្រូវជាស្វាមីលោកស្រី វ.ទោ អ៊ុក សុភាព នាយរងការិយាល័យន.បទេសចរណ៍ ទទួលមរណភាព ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២០ ដោយជំងឺគ្រុនចាញ់ ទឹកប្រាក់ ២.០០០.០០០៛ (ពីរលានរៀលគត់)។
៧-សពលោកស្រី នៅ ពិសី ត្រូវជាភរិយា លោកអ.ឯក វ៉ា សុភាព នាយរងផ្នែកនៃការិយាល័យន.បប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទទួលមរណភាព ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ទឹកប្រាក់ ២.០០០.០០០៛ (ពីរលានរៀលគត់)។
សរុបទឹកប្រាក់ ៣០.០០០.០០០រៀល (សាមសិបលានរៀលគត់)។
No comments