លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្មនិងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ,,,,
ភ្នំពេញ៖នៅថ្ងៃអាទិត្យ ០២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ នឹង០០នាទី ព្រឹក លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន៖
-ចែកអត្តសញ្ញាណប័ណ្ណបានចំនួន៥៤សន្លឹក
-សៀវភៅគ្រួសារបានចំនួន២៩សហព័ន្ធ ចំនួនមនុស្សរួម១១២នាក់ ប្រុស៤៨នាក់; ១៨ឆ្នាំឡេីង៦២នាក់ ប្រុស ៣១នាក់ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជានគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដូចជា:
១. សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ ។
២. បានផ្សព្វផ្សាយពីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ខែមីនា ឆ្នាំ ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះករណីល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។
៣. បានផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច ជូនបងប្អូនប្រជាពលរដ្ឋនិងបានណែនាំនៅឲ្យឆ្ងាយពីគ្រឿងញៀនហេីយត្រូវរាយការណ៍និងសហការណ៍ជាមួយសមត្ថកិច្ចបេីមានករណី ប្រេីប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន ល្បែងស៊ីសង និងការប្រេីអំពេីហឹង្សាក្នុងគ្រួសារនៅមូលដ្ឋាន។
No comments